​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង :​ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ ព្រមទាំង​ក្រុមការងារ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​បាន អញ្ជើញ​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ពិនិត្យ​ទីតាំង​សម្រាប់​ដំឡើង​ម៉ាស៊ីន​លាង​ឈាម​ដាក់​នៅក្នុង​មន្ទីរពេទ្យបង្អែក​មួយ​នេះ ។​

​តាម​ការបញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​កន្លងមក​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​បានទទួល​ការឧបត្ថម្ភ​និង​កសាង​ជាច្រើន​ដូចជា​អគារ​សង្គ្រោះបន្ទាន់ និង​អគារ​សម្ភព ជាដើម ពី​សំណាក់ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ដែលមាន​ស្រុកកំណើត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ថ្ងៃនេះ​លោក​ឧកញ៉ា បាន​អញ្ជើញ​មក​ពិនិត្យ​កន្លែង​ទីតាំង​សម្រាប់​ដំឡើង​ម៉ាស៊ីន​លាង​ឈាម ។​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ពុំដែល​មាន​ទេ​ម៉ាស៊ីន​លាង​ឈាម​បែប​ទំនើប​នេះ​ទេ​។​ម៉ាស៊ីន​លាង​ឈាម​នេះ​សម្រាប់​បម្រើ​ដល់​វិស័យ​សុខាភិបាល​និង​អ្នកជំងឺ​ដែល​ត្រូវការ​សេវា​។​

​លោក​បាន​បញ្ជាក់ថា​មិនយូរ​ទេ​ម៉ាស៊ីន​លាង​ឈាម​នេះ​នឹងត្រូវ​បាន​ដំឡើង​រួចរាល់​ជា​ស្ថាពរ នៅពេល​ខាងមុខនេះ​ក្នុងនាម លោក​វេជ្ជបណ្ឌិត​ជា​ប្រធាន​មន្ទីរពេទ្យ​ជំនួសមុខ​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំង​អស់នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ដែល​បាន​ផ្ដួចផ្ដើម​ដំឡើង​ម៉ាស៊ីន​លាង​ឈាម​មួយ​នេះ​សម្រាប់​ជា ប្រយោជន៍​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​ដែល​ត្រូវ​ការសម្អាត​ឈាម ៕​សរន​