ដោយៈ health.com.kh
បើសិន ជា អ្នក កំពុងតែ មាន ជំងឺ ស្រែង លើ ស្បែក ហើយ ការប្រើ ថ្នាំ ហាក់បីដូចជា គ្មាន ប្រសិទ្ធភាព នោះ អ្នក ប្រហែលជា ត្រូវ យកចិត្តទុកដាក់ ទៅលើ របប អាហារ ម្តង ហើយ ។

អ្នកជំនាញ បាន ណែនាំ ថា អ្នក គួរតែ តម អាហារ ដូចខាងក្រោម នេះ បើសិនជា ជា មិន ចង់ ឲ្យ ជំងឺស្រែង ធ្វើ ទុក្ខទៀត ។

អាហារ មិន ផ្តល់ សុខភាព
អាហារ ទាំងនេះ មានដូចជា ភីហ្សា បឺ ហ្គ័ រ ដំឡូង ចៀន និង ភេសជ្ជៈ មាន ជាតិ ហ្គាស ជាដើម ដែល វា តែងតែ ផ្ទុក ទៅដោយ ជាតិ អាមីដុង និង ស្ករ កែឆ្នៃ ហើយ ក៏ សម្បូរ ទៅ ដោយ ជាតិ ខ្លាញ់ Saturated Fats និង Trans Fats ខ្ពស់ ដែល នាំឲ្យមាន ការ រលាក ផងដែរ ។ ជាមួយគ្នានេះដែរ វា ក៏ សម្បូរ ទៅដោយ កា ឡូរី និង ជីវជាតិ តូចៗ ដែរ ដូច្នេះ យក ល្អ គួរតែ ចៀសវាង អាហារ ទាំងនេះ ។

ផលិតផល ធ្វើ ពី ទឹកដោះគោ
ផលិតផល ធ្វើ ពី ទឹកដោះគោ ផ្ទុក ទៅ ដោយ សារធាតុ បង្ក រលាក ហើយក៏ មាន ប្រូតេអ៊ីន ឈ្មោះថា Casein ដែល អាចឲ្យ មាន ការ ធ្វើ ទុក្ខ ជំងឺ ស្រែង ដែរ ។

ផ្លែឈើ ជូរៗ
ការ ញ៉ាំ ផ្លែឈើ ជូរៗ ប្រហែលជា អាច ឲ្យមាន ប្រតិកម្ម អា លែ ក ស៊ី និង ធ្វើឲ្យ ជំងឺស្រែង ធ្វើទុក្ខ កាន់តែខ្លាំង ផង ។ ដូច្នេះ យក ល្អ គួរតែ លះបង់ ផ្លែឈើ ជូរៗ ចោល សិន ទៅ ។

សាច់ ក្រហម
សាច់ ក្រហម មាន ជាតិ ខ្លាញ់ Polyunsaturated Fat ដែល ងាយ នឹង បណ្តាល ឲ្យ មានការ រលាក និង ធ្វើឲ្យ អាការៈ ជំងឺ ស្រែង កាន់តែ ធ្ងន់ធ្ងរ ថែម ទៀត ។

គ្រឿង ស្រវឹង
គ្រឿង ស្រវឹង ក៏ ជា ដើមហេតុ នាំឲ្យ មាន ការ រលាក ដែរ ។ ដូច្នេះ យក ល្អ គួរតែ ផ្តាច់ ចោល នូវ គ្រឿង ស្រវឹង ទាំងអស់ តែម្តងទៅ បើសិន ជា អ្នក កំពុងតែ មាន ជំងឺ ស្រែង ៕