ដោយៈ health.com.kh

ការ រមួលក្រពើ ពេល កំពុង តែ គេង នៅពេល យប់ អាច នឹង កើតឡើង លើ មនុស្ស គ្រប់ គ្នា បាន ទាំងអស់ ។ ទោះបីជា ស្ត្រី មាន ផ្ទៃពោះ និង មនុស្ស ចាស់ ក៏ដោយ ក៏ អាច នឹង មាន បញ្ហា នេះ កើតឡើង បានដែរ ។

ខាងក្រោម នេះ គឺជា វិធី ងាយៗ ដែល អ្នក អាច ធ្វើបាន ដើម្បី បំបាត់ អាការៈ រមួលក្រពើ នៅពេល យប់ បាន ។


ពន្យឺត សាច់ដុំ ស្មងជើង ខាងក្រៅ ដោយ ប្រើ កន្សែង
ចូរ យក កន្សែង ទាក់ ពាក់កណ្តាល ចុងជើង ដែល កំពុង តែរ មួល នោះ រួច ប្រឹង ទាញ មក ក្រោយ ។ ការធ្វើ បែប នេះ នឹង ជួយ សង្កត់ និង ផ្តល់ ការ ម៉ាស្សា លើ សាច់ដុំ ដែល កំពុង តែរ មួល នោះ បាន យ៉ាង មាន ប្រសិទ្ធភាព ។

ពន្យឺត សាច់ដុំ ស្មងជើង ខាងក្នុង
ចូរ អង្គុយ ផ្ទាល់ដៃ ហើយ លារ ជើង ម្ខាង ដែល រមួល និង ជើង ម្ខាង ទៀត បត់ ដូច្នេះ អ្នក នឹង អាច ពត់ ខ្លួន ដើម្បី ឲ្យ ទ្រូង ប៉ះ នឹង ជង្គង់ ដែល លារ នោះ ។ ចូរ សង្កត់ នៅ ខាងក្រោម បាត ម្រាមជើង រួច រុញ ទៅមុខ រហូត តាម តែ អាច ធ្វើទៅបាន ។

ពន្យឺត សាច់ដុំ ជើង ជាមួយ នឹង ជញ្ជាំង
ចូរ គេង ចំហៀង ខាងជើង ណា ដែល មិន រមួល ហើយ បែរមុខ ទៅ ជញ្ជាំង ។ ចូរ លារ ជើង ដែលរ មួល នោះ ឲ្យអស់ ដើម្បី ច្រត់ ទៅ លើ ជញ្ជាំង ។ ចូរ ធ្វើ បែប នេះ ឲ្យបាន ១០ ទៅ ២០ វី នាទី មុន ពេល ដកចេញ វិញ ។ ការធ្វើ បែប នេះ នឹង មាន ប្រសិទ្ធភាព ចំពោះ ការ រមួល សាច់ដុំ នៅ ភ្លៅ ។

ពន្យឺត សរសៃ សាច់ដុំ កែងជើង (Achilles Tendon)
ចូរ អង្គុយ លើ កៅអី បន្ទាប់មក ជើង ម្ខាង ដែល អត់រ មួល បត់ និង ម្ខាងរ មួល ពន្យឺត ដោយ ការ លារ ឲ្យ ត្រង់ ។ ចូរ ឲ្យ កែង ជើងដែល រលារ នោះ ប៉ះ ដី ប៉ុន្តែ ម្រាមជើង ទាំងអស់ ត្រូវ លើកឡើង ហើយ ទប់ រហូតដល់ ធូរ សាច់ដុំ វិញ ៕