ដោយៈ healt.com.kh
ការព្យាបាល ជំងឺ ដោយ ប្រើ ខ្ទឹមបារាំង ត្រូវបាន គេ ចាត់ទុកថា ជា រឿង មួយ មាន តម្លៃ យ៉ាង អស្ចារ្យ និង ល្អ ចំពោះ សុខភាព ទៀត ។ ខ្ទឹមបារាំង អាច ព្យាបាល ជំងឺ ផ្តាសាយ សម្រួល ដល់ សម្ពាធ ឈាម ប្រឆាំង ការ រលាក សម្លាប់ មេរោគ ផ្សិត បំបាត់ ស្ត្រេ ស និង ការ អស់កម្លាំង ទៀត ។

ខាងក្រោម នេះ គឺ ជា ជំងឺ ដែល អ្នក អាច ប្រើ ខ្ទឹមបារាំង ព្យាបាល បាន ។

ឈឺ បំពង់ក
ចូរ ហាន់ ខ្ទឹមបារាំង ជា ដុំ តូចៗ និង លាយ ខ្ញី ដែល ម៉ត់ និង អំបិល បន្តិច ហើយ ដាក់ វា ទាំងអស់ ចូលទៅ ក្នុង កន្សែង ក្តៅ មួយ ។ អ្នក អាច យក កន្សែង ក្តៅ នេះ ទៅ ស្អំ នៅ បំពង់ក ដើម្បី បំបាត់ ការឈឺចាប់ ។ ចំពោះ ការឈឺចាប់ នៅ ក្បាល ទ្រូង បាតដៃ ឬ ខ្នង សុទ្ធតែ មាន ប្រសិទ្ធភាព ដូច គ្នា ។

ហើម ជើង
ខ្ទឹមបារាំង គួរតែ ចម្អិន ឱ្យ ឆ្អឹង ពីរ បី នាទី ហើយ យក វា ទៅ កិន ជាមួយ ទឹក បន្តិចបន្តួច រហូត ដល់ ក្លាយទៅជា ល្បាយ មួយ ។ បន្ទាប់មក អ្នក អាច យក ល្បាយ នេះ ទៅ ស្អំ នៅ លើ ជើង ដែល កំពុង តែ ហើម បាន ហើយ វា ក៏ មាន ប្រសិទ្ធភាព បំផុត ណាស់ដែរ ។

ហៀរ សំបោរ
ចូរ យក សំឡីមួយ ដុំ ជ្រលួក នឹង ទឹក ខ្ទឹមបារាំ ង ចំហុយ ហើយ ដាក់ វា ទៅក្នុង ច្រមុះ ទៅ ព្រោះ វា អាច កាត់បន្ថយ ការ ហៀរ សម្បោ បាន ៕