ដោយៈ health.com.kh
សួត របស់ យើង មាន ចំណុះ ត្រឹមតែ ៦ លីត្រ ទេ តែ យើង អាច ដកដង្ហើម យក ខ្យល់ បាន ដល់ ទៅ ៩,០០០ លីត្រ ក្នុង ១ ថ្ងៃៗ ដើម្បី ទាញយក អុកស៊ីហ្សែន មក សម្អាត ឈាម ។ ក៏ប៉ុន្តែ មាន មនុស្ស ជាច្រើន នាក់ ដែល ប្រើ សួត របស់ខ្លួន តែ មួយ ចំណែក ប៉ុណ្ណោះ គឺ ដកដង្ហើម រាង សើៗ មិន អាច ឱ្យ អុកស៊ីហ្សែន ជ្រាបចូល ទៅដល់ គ្រប់ សរីរាង្គ បាន នោះ ទេ ។

កាលណា អ្នក មិនបាន ប្រើ សួត របស់ អ្នក ឱ្យបាន ពេញលេញ ទេ វា អាច នឹង នៅ មាន សេសសល់ កាកសំណល់ ផ្សេងៗ នៅក្នុង សួត បង្ក ទៅជា ជំងឺ ផ្សេងៗ ដូចជា ឈឺក្បាល និង ពិបាក ដកដង្ហើម ជាដើម ។

ដូច្នេះ តើ ត្រូវ ផ្លាស់ប្តូរ យ៉ាងដូចម្តេច ទៅ វិញ ?

គឺ អ្នក ត្រូវ ដកដង្ហើម ឱ្យបាន វែងៗ ឱ្យ គ្រប់ ២៣,០០០ ដង ក្នុង ១ ថ្ងៃៗ ដើម្បី ឱ្យ អុកស៊ីហ្សែន ជ្រាប ចូល ទៅ ពាសពេញ រាងកាយ ។

ការដកដង្ហើម ខ្លីៗ លេច ចេញ មក ពី របៀប រស់នៅ មិនល្អ គ្មាន សកម្មភាព ធ្វើឱ្យ សាច់ដុំ ទៅ ជា រឹង គម្រាំង ។ ការដក ដង្ហើមវែងៗ ជួយ សម្អាត សួត ធ្វើឱ្យ រាងកាយ មាន សុខភាព ល្អ ។ ថ្វី បើ សួត មិនមែន ជា សាច់ដុំ ក៏ដោយ តែ ត្រូវ ដក ដង្ហើមវែងៗ ឱ្យ សួត រីក អស់ លទ្ធភាព ។ វា ក៏ ធ្វើឱ្យ សន្ទះ រន្ធ តូចៗ ក្នុង សួត រីក ធំ ងាយ នឹង ទទួលយក អុកស៊ីហ្សែន ផងដែរ ។

ការដក ដង្ហើមវែងៗ ចេញពី ក្នុង ពោះ មកជួយ ធ្វើឱ្យ សាច់ដុំ មាន ដំណើរការ ល្អ និង ធ្វើឱ្យ មាន ជំហរ ត្រង់ ខ្លួន បាន ។ ម្យ៉ាងទៀត សួត ក៏ អាច ចូលរួម នៅក្នុង ប្រព័ន្ធ អ័រម៉ូន ជួយ ឱ្យ លុបបំបាត់ សម្ពាធ ឈាម ខ្ពស់ បាន ផងដែរ ។

តើ ដក ដង្ហើមវែងៗ ដូច ម្តេចទៅ ?

ដើម្បី ត្រួតពិនិត្យ ថា អ្នក បាន អនុវត្ត ត្រឹមត្រូវ សូម ដាក់ ដៃ មួយ លើ ពោះ និង ដៃ មួយ ទៀត លើ ទ្រូង ។
ទៅ នៅ កន្លែង ណា ដែល ស្ងប់ស្ងាត់ បើ អាច បាន ទៅ នៅ ក្នុង ធម្មជាតិ ។

អង្គុយ ចុះ បិទ ភ្នែក រួច ដកដង្ហើម ឱ្យ វែង តាម រន្ធ ច្រមុះ ។ ត្រូវ ឱ្យ ខ្យល់ ចូល ពេញ ពោះ សិន សឹម ឱ្យ ខ្យល់ ចូលទៅក្នុង សួត ។
រាប់ ដល់ ៥ រួច ដកដង្ហើម ចេញ មក វិញ យឺតៗ ។បន្ទាប់ មក ដកដង្ហើម ចូល មក វិញ ឱ្យ ពេញ ពោះ និង សួត ។ រក្សា ខ្យល់ ទុក ពី ៣ ទៅ ៥ វិនាទី រួច ដកដង្ហើម ចេញ ដោយ រាប់ ដល់ ៥ ។ បញ្ចេញ ខ្យល់ ឱ្យអស់ ។ ចាប់ផ្តើម ពី ដំបូង មកវិញ ។ អនុវត្ត លំ ហាត់ នេះ ឱ្យបាន ១០ ដង ។
ត្រូវ អនុវត្ត លំ ហាត់ នេះ រាល់ៗ ថ្ងៃ ដើម្បី សុខភាព របស់ សួត ក៏ដូចជា សុខភាព របស់ រាងកាយ ទាំងមូល ។ អ្នកនឹង សង្កេតឃើញថា វា នឹង ធ្វើឱ្យ អ្នក មាន ថាមពល និង ស្រស់ស្រាយ៕