ដោយ៖ រស្មី / បាត់ដំបង៖ លោក កែវ សុទ្ធា អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជា អនុប្រធានទី១ក្រុមការងារចុះជួយស្រុកឯកភ្នំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកហ្លួង បានអញ្ជើញធ្វើជាអធិបតី ក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្តីពី ភូមិ-ឃុំ មានសុវត្តិភាព និងបញ្ហាប្រឈមនានា នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ វេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២  

វេទិកាសាធារណៈនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានអង្គភាពនានាជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ មេភូមិ នគរបាលប៉ុស្តិរដ្ឋបាលឃុំព្រែកហ្លួង និងប្រជាពលរដ្ឋប្រមាណ​១០០នាក់ ។ ការរៀបចំវេទិកានេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពនានាដែលមាននៅក្នុងឃុំ និងការឆ្លើយតបនូវសំណូមពរនានា របស់ប្រជាពលរដ្ឋ ដែលគាត់ជួបប្រទះនៅតាមមូលដ្ឋាន។

លោក កែវ សុទ្ធា បានលើកឡើងថាថ្ងៃនេះគឺជាការជួបជុំគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរព្រោះថា អាជ្ញាធរលោកធ្វើការច្រើនគ្រប់ភូមិក្នុងឃុំនេះ ហើយកិច្ចការងារខ្លះបងប្អូនលោកក៏សប្បាយចិត្ត កិច្ចការងារខ្លះធ្វើទៅអាចមានបងប្អូនខ្លះមិនពេញចិត្ត ដូច្នេះថ្ងៃនេះខ្ញុំសូមស្នើឲ្យមានការលើកឡើង ឲ្យបានផុលផុសដើម្បីឲ្យអាជ្ញាធរលោកធ្វើការបំភ្លឺជូនតាមច្បាប់ ។   

ក្នុងអង្គវេទិការនេះដែរប្រជាពលរដ្ឋលោកបានលើកឡើងពីបញ្ហាផ្សេងៗដែលជាទុក្ខលំបាក់របស់ពួកគាត់ និងចោទជាសំណួរដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយជូនពួកគាត់ ក្នុង១៤ចំណុចដែលប្រជាពលរដ្ឋបានលើកឡើង អាជ្ញាធរក៏បានដោះស្រាយជូនពួកគាត់តាមសំណួមពររួចរាល់ទាំង១៤ចំណុចនេះដែរ ជាក់ស្តែងគឺ លោក កែវ សុទ្ធា ក៏បានឯកភាពយល់ព្រមជាមួយលោកអភិបាលស្រុក ជួសជុលផ្លូវ និតស្តាប្រឡាយ ជូនប្រជាពលរដ្ឋផងដែរ ។ 

ជាកិច្ចបញ្ចប់លោក កែវ សុទ្ធា សូមថ្លែងអំណរគុណចំពោះពូមីង បងប្អូនប្រជាពលរដ្ឋ ដែលបានលើកជាសំណូមពរ និងសាកសួរនូវសំណូរជាច្រើនដែលជាកខ្វល់របស់បងប្អូន ហើយក៏សូមកោតសរសើរចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបកស្រាយយ៉ាងក្បោះក្បាយ។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមឲ្យបងប្អូន ខិតខំថែរក្សាសុខភាពដើម្បីចៀសផុតពីជំងឺកូវីដ១៩ ហើយនាពេលប៉ុន្នានជាង២ខែតៀត នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ខ្ញុំសូមឲ្យបងប្អូនចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕