ដោយ:​បាយ័ន​/​សៀមរាបៈ ក្រុម​អ្នកជំនាញការ​ចំពោះ​កិច្ច​អាដហុក នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) បាន​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទបុរាណ ក្នុង​រមណីយដ្ឋាន​អង្គរ​។​

ប្រភពអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កម្មវិធី​នេះ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៨​ខែមីនា​នេះ​ទៅ ធ្វើឡើ​នៅប្រាសាទ បន្ទាយក្ដី​-​ប្រាសាទតាព្រហ្ម​-​ប្រាសាទ​បា​យ័ន្ត​-​ខ្លោងទ្វារ​តា​កាវ​-​ប្រាសាទបន្ទាយស្រី (​ការងារ​ជួសជុល​)-​ស្រុក​បន្ទាយស្រី (​ផ្លូវ​បេតុង​)-​លានជល់ដំរី​-​ប្រាសាទ​ចម (​ព្រះ​ពិធូ​)-​ប្រាសាទមេបុណ្យខាងលិច​-​ប្រាសាទ​បាក់​ខែង​-​ផ្លូវ​វាង​ប្រាសាទតាកែវ​-​ផ្លូវ​ទស្សនា​រូ​ម​គ្នា រវា​ប្រាសាទចៅសាយ ទេវតា និង​ធម្ម​ន​ន្ទ​-​ផ្លូវ​ទស្សនា​ថ្មើរជើង​លើ​គំ​ពែង​ក្រុង​អង្គរធំ​-​សួន​រុក្ខជាតិ​អង្គរ​-​ប្រាសាទនាគព័ន្ធ​-​ប្រាស​ទ​ព្រះខ័ន​-​ប្រាសាទបន្ទាយ​ប្រី​-​សសរ នៅ​ថែវ​ព្រះ​ពាន់ (​អង្គរវត្ត​)-​រួត​បាកាន (​អង្គរវត្ត​)-​ពិ​ដាន​ឈើ​(​អង្គរវត្ត​)-​បា​វី​ស​អង្គរ​-​ស្ថានីយ​បណ្ដុះ​កូនឈើ -​វង់​ទស្សនា​ថ្ងៃ​លិច ថ្ងៃ​រះ ភ្នំ​ក្រោម​។​

លោក​ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​និយាយថា ការចុះ​ត្រួតពិនិត្យ ផ្លាស់ប្តូរ​យោបល់​គឺជា​សកម្មភាព​ចាប់ផ្តើម​មុននឹង​ដំណើរការ​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ទាំង​គម្រោង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា និង​គម្រោង​ដៃគូ​អន្តរជាតិ ដើម្បី​អ្នកជំនាញ​ផ្តល់​អនុសាសន៍ ចំណុច​ដែល​ត្រឹមត្រូវ ឬ​ចំណុច​ត្រូវ​កែលម្អ ឱ្យ​ការងារ​ទាំងនោះ​ដំណើរ​ការល្អ និង​ស្របតាម​លក្ខខណ្ឌ​នៃ​ធម្មនុញ្ញ​អង្គរ​។ បន្ថែម​ពីនេះ ក្រុម​អ្នកជំនាញ​នឹង​រៀបចំ​ជា​របាយការណ៍​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ សម្រាប់​ពិភាក្សា និង​ផ្តល់យោបល់​បន្ថែម ក្នុង​កិច្ចប្រជុំ​ធំ​នៃ​គណៈកម្មាធិការ​អន្តរជាតិអាយ​ស៊ី​ស៊ី​-​អង្គរ​។​

លោក​និយាយថា ការចុះពិនិត្យ​នេះ មាន​រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​២២​ខែមីនា​​នេះ បន្ទាប់ពី​ខកខាន​រយៈពេល​ឆ្នាំ​ដោយសារ​រា​ត្បា​ត​នូវ​ជំងឺ​កូ​វីដ​១៩ ។​

(រូបថត អាជ្ញាធរជាតិអប្សរា)

សូមបញ្ជាក់ថា គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៥ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៨ នៅ​ថ្ងៃទី​២៤ និង​២៥ ខែមីនា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល អង្គរ​ភូ​គី​ត្រា ដែលមាន​សហប្រធាន​បារាំង និង​ជប៉ុន ក្រោម​អធិបតីភាព​លោកស្រីបណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​៕​សរន