ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ​។​ការប្រកប​ការងារ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បំពាន​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ និង​រឿង​រាវ​ចូល​កកូរ​ផ្លូវចិត្ត​ច្រើន​បន្តិច​។​
​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ល្អ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​សោះឡើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ហើយ ក្រុមមនុស្ស​ក៏បាន​ផ្តល់នូវ​សេចក្តី​រីករាយ​មួយចំនួន​មកវិញ​។​ការប្រកប​ការងារ​មានការ​នឿយណាយ​ច្រើន ប៉ុន្តែ​ត្រូវ​ចងចាំ​ថា​ការ​ខ្ជិលច្រអូស​ឬ​ដំអក់​មិន​ធ្វើ​កិច្ចការ​ឱ្យទាន់​ពេលវេលា​នេះហើយ​នាំ​ផល​លំបាក​កាន់តែច្រើន​នាគ្រា​ខាងមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត ហើយ​ពេលខ្លះ​អាចឈាន​ដល់​ការគុំកួន​សងសឹក​ណាមួយ​មកវិញ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ និង ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​គាប់ប្រសើរ ដូចនេះ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង ចាត់ចែង​ការងារ​នោះ​ឃើញថា​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​ដែរ​ស្ត្រី​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ប្រសើរ​ជាង​បុរស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ដោះស្រាយ​បញ្ហា​តូចធំ​បានចេញ​អស់នោះ​ទេ ហើយ​បញ្ហា​ខ្លះ​កាន់តែ​ពិបាក​ថែមទៀត​។​ការប្រកប​ការងារ ឃើញថា​មិន​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ពិសេស​ធ្វើ​ច្រើន​បែរជា​បាន​ផល​តិច​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ចូរ​ចេះ​ប្រយ័ត្ន​មាត់ក​បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​សិទ្ធ​អ្នកដទៃ​តែ​បន្តិច​អាច​បង្ក​ជា​រឿង​ទំនាស់​វិវាទ​។​
​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាចធ្វើ​អ្វីមួយ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​ផល​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ដែល​សំខាន់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចុះសម្រុង និង មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់ និង រឿង​ធំដុំ​បាន​ពីព្រោះថា​ផល​តែង​ឆ្លើយតប​នាពេល​ក្រោយ​វិញ​ជានិច្ច​។​ចំពោះ​កិច្ចការងារ​លោកអ្នក​បើ​ធ្វើ​អ្វី​ក៏ដោយ​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយ​ត​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ និង បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល​ល្អ​ប្រពៃ​ហើយ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​រឿង​រាវ​ទាំង​ខ្លួនឯង និង អ្នកដទៃ ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូ​ផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​បន្តិចបន្តួច​ខ្លះៗ​កើតឡើង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ និង​មិនត្រូវ​បង្កបញ្ហា​ជាមួយ​អ្នកដទៃ​នាំ​ជួប​ផល​លំបាក​ធ្ងន់ធ្ងរ​នៅ​គ្រា​ខាងមុខ​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទើប​ជួប​នូរ​រឿង​រាវ​ប្រទាំង​ប្រទើស​ចំពោះមុខ​ច្រើន​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​បញ្ហា​មិនល្អ​ខ្លះ​ដែល​ធ្លាប់តែ​យាយី​បាន​ចាក​ចេញទៅ​ឆ្ងាយ ហេតុនេះ​ការរស់នៅ​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕