ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ បាន​ជួយ សម្រាលកូន ដល់​ស្ត្រី​អ្នកជំងឺ​កូ​វីដ​-១៩ មួយរូប​ទៀត ដោយ​ការវះកាត់ ទទួលបាន​កូនប្រុស ប្រកបដោយ​សុវត្ថិភាព ទាំង​ម្តាយ ទាំង​កូន កាលពី​យប់ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ នេះ​។​

​លោក សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថាៈ នេះ​ជាការ​ជួយ សម្រាល​កូនខ្ចី ដល់​ស្ត្រី​អ្នកជំងឺ​កូ​វីដ ១៩ លើក​ទី​៦៣ ហើយ នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ដោយ​ខ្លះ​សម្រាល​តាម​ធម្មជាតិ និង​ស្ត្រី​ខ្លះ សម្រាល​ដោយ​ការវះកាត់​៕/V​-PC