​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេបញ្ជាការ​ទ័ព​ឆត្រយោង​កំពូល​ម្នាក់​របស់​រុស្ស៊ី​ត្រូវបាន​សម្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ក្នុង​ការវាយសំ​ពងចុង​ក្រោយបង្អស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​​ធ្វើ​សង្គ្រាម​ដ៏​មហន្តរាយ​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​ការស្លាប់​របស់​វរសេនីយ៍​ឯក សឺ​ហ្គេ ស៊ូ​ខា​រេ​វ (Sergei Sukharev) នៃ​កងវរសេនាធំ​វាយលុក​ខាង​ឆត្រយោង​លេខ ៣៣១ មក​ពី​កូ​ស្ត្រូ​ម៉ា (Kostroma)​ត្រូវ​បាន​បញ្ជាក់​ដោយ​ទូរទស្សន៍​រដ្ឋ​​នៅ​ទីក្រុង​មូ​ស្គូ​។​

​មុននេះ ការស្លាប់​របស់​គាត់​ត្រូវបាន​អះអាង​ដោយ​មជ្ឈមណ្ឌល​ទំនាក់ទំនង​យុទ្ធសាស្ត្រ​និង​សន្តិសុខ​ព័ត៌មាន​របស់​អ៊ុ​យក្រែន​។​

​សេចក្តីថ្លែងការណ៍​រប​ស់អ៊ុយ​ក្រែន​បាន​និយាយថា “​មេបញ្ជាការ​កងវរសេនាធំ​ជើង​អាកាសកូ​ស្ត្រូ​ម៉ា វរសេនីយ៍ឯក សឺ​ហ្គេ ស៊ូ​ខា​រេ​វ​…​បាន​បាត់បង់​ជីវិត​នៅក្នុង​សមយុទ្ធ​យោធា​ប៉ុន្តែ​សព​ត្រូវបាន​បញ្ជូន​ត្រឡប់​​ទៅ​ស្រុក​វិញ​តាម​របៀប​ត្រឹមត្រូវ​”​។​

​របាយការណ៍​បាន​និយាយថា អនុសេនីយ៍ទោ សឺ​ហ្គេ គ្រី​ឡូវ (Sergei Krylov) ត្រូវបាន​សម្លាប់​ជាមួយ​គាត់​ផងដែរ​។

​ពួកគេ​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​មួយ​ចំនួន​ពី​កងវរសេនាធំ​កូ​ស្ត្រូ​ម៉ា ដែល​គេ​មើលឃើញថា​ជា​កងកម្លាំង​ប្រយុទ្ធ​វរជន​ខ្លាំងក្លា​បំផុត​របស់​រុស្ស៊ី​។​

​រុស្ស៊ី​បាន​ទទួលស្គាល់ថា ពលទាហាន​ជាន់​ខ្ពស់​លោក សឺ​ហ្គេ ឡេ​បេ​ដេ​វ (Sergei Lebedev) ពល​បាល អា​ឡិច​សាន់ឌ័​រ លី​ម៉ូ​នូវ (Alexander Limonov) និង​នាយ​ទោល យូ​រី ដេក​ទី​យ៉ា​យ៉ូវ (Yuri Degtyaryov) ក៏​ត្រូវបាន​សម្លាប់​ផងដែរ​៕

​វរសេនីយ៍ឯក សឺ​ហ្គេ ស៊ូ​ខា​រេ​វ បាន​ស្លាប់​ក្នុង​សមរភូមិ​នៅ​អ៊ុ​យក្រែន