​ដោយ​: បាយ័ន / សៀមរាប​: ដំណើររឿង​ពិត​ហើយ​សង្ខេប​ដូច្នេះ​ថា លោក ខៀវ សុ​ម៉េង អាយុ​៣៣​ឆ្នាំ ជា​ទាហាន​នៅ​តំបន់​ប្រាសាទព្រះវិហារ ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួលប្រាសាទ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយ​នៅ​រសៀល​ថ្ងៃទី​១៩ ខែមីនា​នេះ​ថា ប្រពន្ធ​របស់គាត់​ឈ្មោះ ប៊ូ ស្រីមុំ អាយុ​២៩​ឆ្នាំ បាន​វះកាត់​ដុំ​គីស​ស្បូន​ចំនួន​ពីរលើក​ក្នុង​ចន្លោះ​មួយ​ឆ្នាំមុន នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ មុខ​ថ្នេរ​របួស​របស់​ប្រពន្ធ​គាត់​មាន​ក្លិនស្អុយ គាត់​(​ប្តី​)​ក៏បាន​ពិនិត្យ​និង​លាង​របួស​ឱ្យ​ប្រពន្ធ ក៏​ឃើញ​រប​ស់ស​១​បាន​ផុស​ឡើង ដោយ​ដំបូង​បុរស​នោះ​សង្ស័យថា ជា​កំ​ប្រេ​ស​(​បង់​រំរ​បួ​ស​) ដែល​ពេទ្យ​ដេរ​ជាប់​ក្នុង​ពោះ​ប្រពន្ធ​។ ក្រោយមក​បុរស​ជា​ប្តី​យកប្រពន្ធ​មក​មណ្ឌល​សុខភាព​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ពេទ្យ​មណ្ឌល​ក៏​ចាប់ទាញ​មក​គឺជា​កន្សែងពោះគោ​តូច​១​ដែល​ពេទ្យ​ដេរ​ជាប់​ប្រហែល​១​ឆ្នាំមុន​។ ប៉ុន្តែ​ពេទ្យ​មណ្ឌល​មិនបាន​ទា​ញក​ន្សែ​នោះ​ចេញពី​មុខរបួស​ពោះ​ស្ត្រី​នោះ​ឱ្យ​ផុត​ឡើយ ដោយ​ខ្លាច​គ្រោះថ្នាក់​ដល់​ជី​វីត​។​

​លុះ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២ ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​ម្តងទៀត ដោយ​ប្តី​ឈ្មោះ ខៀវ សុ​ម៉េង បាន​និយាយថា​ពេលមកដល់​ភ្លាម​ពេទ្យ​ខេត្ត​បាន​ទាញ​កន្សែង​នោះ​ចេញពី​ពោះ​ប្រពន្ធ​ភ្លាម​ដែរ​។​

​ប្តី​រូបនោះ​និយាយទៀតថា រហូតមកដល់​ថ្ងៃទី​១៩ ខែមីនា​នេះ​ប្រពន្ធ​គាត់​កំពុង​សំរាក​នៅ​ពេទ្យ​ខេត្តសៀមរាប​ជាន់​ទី​៣​នៅឡើយ ដោយ​យ​មិនទាន់បាន​វះកាត់​បន្ថែម​មើល​គ្រឿងក្នុង​ថា​វា​ប៉ះពាល់​អ្វីខ្លះ​នៅឡើយ​ទេ​៕​សរន