ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច និង​ជា​អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ បាន​អ​ញ្ចើ​ញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​សង្កាត់​បាវិត ស្ថិតក្នុង​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។

​សូមបញ្ជាក់ថាៈ អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តួចផ្តើម​កសាង​ដោយ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លី ធុជ សមាជិក​គណៈ​ក​ម្មា ធិ​ការ​កណ្ដាល អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ក្រុង​បាវិត រួមជាមួយ លោក លោកស្រី លោក​ឧកញ៉ា ដែល​បាន​រួមគ្នា​កសាង ស្នាក់ការ​គណបក្ស រួមមាន បន្ទប់​ប្រជុំ បន្ទប់​ការិយាល័យ បន្ទប់ទឹក និង​របង​ព័ទ្ធជុំវិញ ដែល​បាន​ចំណាយ​ថវិកា​អស់ ១១១.៣០០ ដុល្លារ​អាម៉េរិក និង ១០ លាន​រៀល ។

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី កិត្តិ​ស​ង្គ​បណ្ឌិត បាន​មានប្រសាសន៍ថាៈ សមិទ្ធផល​ថ្មី​របស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បំរើ​ប្រយោជន៍​យ៉ាងសំខាន់ ដល់​កិច្ចការ​ទូទៅ​របស់​មន្ត្រី របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅទីនេះ​៕/V