ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ លោក ស សុខា ប្រធានក្រុមការងាររៀបចំ និងខ្លឹមសារ នៃកិច្ចប្រជុំក្រុមតូចក្នុងកិច្ចប្រជុំ គណៈកម្មាធិការកណ្តាល សហ ភាព សហ ព័ន្ធ យុវ ជន កម្ពុជា ឆ្នាំ២០២២ និងក្រុមការងារ ចូលរួមដឹកនាំ និងសម្របសម្រួលដំណើរការកិច្ចប្រជុំក្រុមពិភាក្សាក្រុមតូច ក្នុងកិច្ចប្រជុំគណៈ កម្មាធិ ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប នារសៀលថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២២ នេះ។

លោក ស សុខា បានឲ្យដឹងថា កិច្ចប្រជុំក្រុមពិភាក្សាក្រុមតូច ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២២ នេះ បែងចែកជា ៣ក្រុម ដោយពិភាក្សាលើប្រធានបទ ចំនួន ៣ គឺទី១. ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក. ថ្នាក់ឃុំ សង្កាត់ ទី២. ការកៀរគរយុវជនចូលរួម ស.ស.យ.ក. និងទី៣. យុវជនក្នុងបុព្វហេតុជាតិនិងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព ។

លោកបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប៕សរន