​ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ យុវជន​ម្នាក់ បានមក​ស្ទូច​ផ្ទះ​ប្តូរ​សសរឈើ ដាក់​សសរ​បេតុង អោយគេ រួច​រលំ​ផ្ទះ​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ មុត សុខុម អាយុ​៥០​ឆ្នាំ ស្ថិតក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ឈ្មោះ អឿន ចិ​ត្រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជា​កូនជាង​ធ្វើ​ផ្ទះ​) រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ​។ មុន​កើតហេតុ ម្ចាស់ផ្ទះ ខាងលើ បាន​ជួល​មេជាង ឈ្មោះ ផាប់ ផាន់​ណា អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​មាត់​អូរ ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ អោយមក​ប្តូរ​សសរផ្ទះ​របស់គាត់ ដោយ​ដូរ​សសរឈើ ដាក់​សសរ​បេតុង​វិញ​។ នៅពេល កូនជាង កំពុងតែ​ស្ទូច​ផ្ទះ ប្តូរ​សសរ​បេតុង​រួច ស្រាប់តែ​បែក​កំណល់ កល់​ឈើ ស្រុត​ដួ​យ រលំ​ផ្ទះ​សង្កត់​លើ ឈ្មោះ អឿន ចិ​ត្រា បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ នៅនឹងកន្លែង តែម្តង​។​

​ប្រភព​ដដែល បាន​បន្តថាៈ ក្រោយពី​កើតហេតុ សព​ជនរងគ្រោះ​ខាងលើ ត្រូវ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​