ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៩ មីនា ២០២២ ក្រុមការងារសមាគម ចលនាយុវជន ក្រុម១៥៧ ខេត្តកំពង់ឆ្នាំង បាននាំយកថវិកា ១លាន ៤០ម៉ឺនរៀល ទៅប្រគល់ជូនសាលាបឋមសិក្សា គិរីសុវណ្ណវង្ស ក្នុងភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តំណាងឱ្យក្រុមសមាគមចលនាយុវជន ក្រុម១៥៧ ខេត្តកំពង់ឆ្នាំង លោក សេង លីរតន: បានបញ្ជាក់អោយដឹងថាៈ ថ្ងៃនេះ ជំនួសមុខឲ្យលោក ប្រធានកិត្តិយស និងលោកប្រធាន ប្រតិបត្តិ សមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង បាននាំយកនូវ ថវិកាចំនួន ១លាន ៤០ ម៉ឺនរៀល ដែលបានមកពីការ រៃអង្គាសគ្នា រវាងសមាជិកសមាគមចលនាយុវជន ក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង ដើម្បីនាំយកមកជួយឧបត្ថម្ភ ដល់សាលាបឋមសិក្សា គិរីសុវណ្ណវង្ស តាមសំណូមពររបស់លោកនាយកសាលា ដែលត្រូវកសាងដំបូលស្រក់ ខាងលើអាងជីកំប៉ុស របស់សាលា ហើយថ្ងៃនេះបានយកមកប្រគល់ ជូនលោកនាយកសាលា ដោយផ្ទាល់ដៃ ដើម្បីចាត់ចែងការងារ តាមតម្រូវការ ។

លោក យិន ចាន់ឌី នាយកសាលាបឋមសិក្សា គីរីសុវណ្ណវង្ស ក៏បានថ្លែងអំណរគុណដល់ សមាគមចលនាយុវជនក្រុម ១៥៧ ដែលបានជួយឧបត្ថម្ភថវិកា តាមការស្នើសុំ។ លោកក៏បាន បញ្ជាក់ថា រោងជីកំប៉ុសនេះ គឺមានសារៈសំខាន់ សម្រាប់បម្រើឱ្យការដាំដុះបន្លែ របស់សាលា ក៍ដូចជាការបង្ហាត់បង្រៀនដល់កុមារ ដែលជាសិស្សសាលា ឲ្យចេះប្រើប្រាស់របស់វត្ថុធាតុដើម ធ្វើជីកំប៉ុស ហើយពួកគាត់ បានយល់អំពីការផលិតជីកំប៉ុស សម្រាប់អនាគត របស់ពួកគាត់៕/V