ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ សម្រាប់ខែមីនានេះដួងរាសីស្រុតចុះ ឆ្លងដល់ខែក្រោយដំណើរជីវិតនឹងប្រសើរជាងនេះ ហើយធ្វើអ្វីក៏ជឿនលឿនទៅមុខដែរ។សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុក ឬ ព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផល និងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងទាំងការងារ ប្រាក់កាសនិងរឿងផ្ទាល់ខ្លួនពីព្រោះថាផលមិនល្អងាយកើតឡើងណាស់។លោកអ្នកគប្បីយកចិត្តទុកដាក់ថែទាំការងារព្រោះងាយធ្លាក់ស្រុតចុះឬក្រុមមនុស្សបង្កជាឧបសគ្គជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការនឿយណាយនិងបង្កជម្លោះជាមួយគ្នាក៏ច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ថ្ងៃនេះ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការបន្ថែមភាពប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា និងបើនៅផ្ទះសម្បែងឱ្យប្រយ័ត្នពាក្យសម្តីបង្កឱ្យមានទំនាស់ណាមួយឡើង។លោកអ្នកជួបបញ្ហាមិនល្អយាយីច្រើន ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកប្រកបជំនួញទីជិតឆ្ងាយគប្បីត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អទេ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការជឿនលឿនទៅមុខ តែងាយថយក្រោយពិសេសការកើតជម្លោះវិវាទក៏ងាយកើតមានឡើងណាស់ផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកនាពេលកន្លងមកបើជួបភាពអួអាប់ច្រើននោះ ពេល នេះបានចាប់ផ្តើមភ្លឺថ្លា ហើយធ្វើអ្វីៗក៏តែងមានការចម្រើនលូតលាស់ទៅមុខ។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងការងារឬធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗនោះតែងឆាប់ហុចមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមល្អប្រពៃ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីវិញបើលោកអ្នកចង់ជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីសំខាន់អាចចុះធ្វើឬសម្រេចចិត្តអនុវត្តបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញនាពេលក្រោយគ្រាន់កក់ក្តៅ។ការប្រកបការងារពុំមានអ្វីចូលយាយីនាំពិបាកដោះស្រាយនោះដែរគឺមានសភាពល្អប្រពៃណាស់។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមប្រពៃប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។នៅថ្ងៃនេះការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាលំបាកបានធូរស្បើយវិញខ្លះ ហើយបញ្ហាខ្លះទៀតដែលមិនធ្លាប់ដោះស្រាយចេញក៏អាចដោះស្រាយចេញបានផងដែរ។ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃ ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ម្ល៉ោះហើយបើមានបញ្ហាអ្វីគប្បីអត់ធ្មត់ និងប្រយ័ត្នប្រយែងទើបគ្មានរឿងរាវអាក្រក់ឈានចូលកើត ។ការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏តែងមានភាពសុខដុម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់និងអាក្រក់មកល្អវិញបានគ្រប់ពេលវេលា។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថលើអ្វីមួយបានឡើយ ពិសេសបញ្ហាជុំវិញខ្លួនពីព្រោះថាងាយកើតជារឿងរាវអាក្រក់មកដល់អាត្មាខ្លួនណាស់។សម្រាប់អំឡុងពេលនេះបុរសធ្វើអ្វីក៏ដោយពុំមានការលេចធ្លោទេ ពីព្រោះថាលោកអ្នកមានឧបសគ្គនិងរឿងរាវរត់ចូលផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕