ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កណ្ដឹមឆែប!
ឧទានសព្ទ
សូរដែលបន្លឺឡើង ដោយការភ្ញាក់ ឬ ដោយការជ្រលួសមាត់ ព្រោះជំពប់ប៉ះអ្វី ៗ
យាយគាត់ភ្លាត់មាត់ថា កណ្ដឹមឆែប! ។
កន្តារ
(កន់-តា ឬ កន់-តារៈ)
នាមសព្ទ
( បា. < កំ “ទឹក” + តារ “ឆ្លង ឬ ចម្លង” ) ផ្លូវលំបាក ឬ
ផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់
ចោរកន្តារ ផ្លូវលំបាកព្រោះចោរ, អមនុស្សកន្តារ ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម, វាឡកន្តារ ផ្លូវលំបាកព្រោះសត្វសាហាវ, និរុទកកន្តារផ្លូវលំបាកព្រោះគ្មានទឹក, ទុព្ភិក្ខកន្តារ ផ្លូវលំបាកព្រោះគ្មានបាយ ។ ល ។ កន្តារទ្ធា ( កន់-តា-រ័តធា ) ន. (បា. កន្តារ “លំបាក” ឬ គ្រោះថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវឆ្ងាយ ” ) ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់ ។
កាត់កាល់
កិរិយាសព្ទ
បោះបង់លែងរាប់អានតទៅ
អាពុកកាត់កាល់កូនប្រុសស្រីដែលមិនតាមដំបូន្មាន; បើទុកជាម៉ែកាត់កាល់ខ្ញុំៗ ក៏មិនចោលម៉ែ ពីព្រោះម៉ែមានគុណនឹងខ្ញុំធ្ងន់ណាស់ ។
កុងស៊ុល
នាមសព្ទ
( បារ. ) អាជ្ញាពាណិជ្ជការបម្រុងជាត្យានុវាទ ។ ពាក្យនេះអ្នកខ្លះហៅក្លាយមកជា ” កុងស៊ុន ” តាមពាក្យសៀមព្រោះសៀមសរសេរ “ស៊ុល” អានថា “ស៊ុន” ។
កម្ម
(កាំ)
នាមសព្ទ
( បា. ; សំ. កម៌នំ ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម ( កម្មជាកុសល, កម្មជាអកុសល )
ទទួលកម្ម, រងកម្ម, តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លូនបានធ្វើ បានសន្សំមកហើយ ។ កម្មករ ( កាំ-មៈ-ក ) ន. ( បា. ) អ្នកធ្វើការបម្រើដោយឈ្នួល ( អ្នកស៊ីឈ្នួល ) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។ កម្មក្ខ័យ ( កាំម៉ាក់ខៃ ) ន. ( បា. កម្មក្ខយ ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។ កម្មជ្ជវាត ( កាំម៉ាច់-ជៈវាត ) ន. ( បា. ) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។ កម្មដ្ឋាន ( កាំម៉ាត់-ឋាន ) ន. ( បា. ) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។ កម្មន្តរាយ ( កាំ-ម៉ន់-តៈ-រ៉ាយ ) ន. ( បា. ) អន្តរាយនៃការងារ, ការវិនាសខូចខាតការងារ; អន្តរាយព្រោះកម្ម ។ កម្មន្តសាល (—តៈ-សាល ) ន. ( បា. ) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេង ៗ ។ កម្មបថ ( កាំម៉ៈបត់ ) ន. ( បា. ) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬល្អដែលសត្វលោកធ្វើដោយកាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។ កម្មបលិពោធ ( កាំ-ម៉ៈ-ប៉ៈ-លិ-ពោត ) ន. ( បា. ) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។ កម្មវត្ថុ ( កាំ-ម៉ៈ-វាត់-ថុ ) ន. ( បា. ) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។ កម្មវាចក ( កាំ-ម៉ៈ-វា-ចៈ-កៈ ឬ ចក់ ) ន. ( បា. ) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី ។ កម្មវាចា ន. ( បា. ) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផ្សេងៗ តាមវិនយប្បញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។ កម្មវាចាចារ្យ ( កាំម៉ៈវាចាចា ) ន. ( សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ ) ភិក្ខុជាអាចារ្យអ្នកសូត្រនូវកម្មវាចា ( លោកគ្រូសូត្រ ) ។ កម្មវិធី ន. ( បា. —វិធី ) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។ កម្មវិបាក ន. ( បា. ) ផលរបស់កម្ម : ទទួលកម្មវិបាក ។ កម្មស្សទ្ធា ( កាំ-មុ័ស-សាត់-ធា ) ន. ( បា. ) ជំនឿចំពោះកម្ម, សេចក្តីជឿនូវអំពើដែលត្រូវធ្វើ ។ កម្មសិទ្ធិ ( កាំ-ម៉ៈ-សិត ) ន. ( បា. ) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។ កម្មាយតនៈ ( កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ ) ន. ( បា. កម្ម + អាយតន ) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។