ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃសៅរ៍បានប្រកាសអ្នកកើតកូវីដ១៩ថ្មីចំនួន៤២៤.៧១៧នាក់បន្ថែមទៀត តែក្នុងចំនួននេះជាង២៧៤.០០០នាក់បានឆ្លងកាលពីប៉ុន្មានថ្ងៃមុនហើយទើបរាយការណ៍បញ្ចូលក្នុងឃ្លាំងទិន្នន័យជាតិ។
កាលពីថ្ងៃពីថ្ងៃសៅរ៍ អ្នកជំងឺកូវីដ១៩ចំនួន៧៧នាក់ទៀតក៏បានស្លាប់ដែលនាំអោយចំនួនស្លាប់ដោយជំងឺនេះសរុបនៅវៀតណាមកើនដល់៤១.៨២០នាក់ ក្នុងចំណោមអ្នកឆ្លងជាង៧,៧១លាននាក់។
ទីក្រុងហាណូយនិងខេត្តណាម ឌិញ(Nam Dinh) ព្រមទាំងទាំងខេត្តបាក់និញ(Bac Ninh)ភាគខាងជើង បានបន្ថែមចំនួនឆ្លងកាលពីប៉ុន្មានថ្ងៃមុននាំអោយទីតាំងទាំងបីមានអ្នកឆ្លងកូវីដ១៩ថ្មីច្រើនជាងគេ ដោយក្រុងហាណូយបន្ថែមអ្នកឆ្លងថ្មី ២១១.០៧១នាក់ខេត្តណាម ឌិញ៥០.៧៨៨នាក់ និងបាក់និញ ៣៨.៨៦២នាក់។
ប្រជាជនក្រុងហាណូយនាំគ្នារាំនៅក្នុងវិថីមួយក្បែរបឹងហ័នគៀម កាលពីថ្ងៃ១៨មីនា ២០២២ ខណៈទីក្រុងនេះមានការឆ្លងកូវីដ១៩ខ្លាំង
ក្នុងពេលជាមួយគ្នា វៀតណាមកំពុងពិចារណាចាក់វ៉ាក់សាំងដូសទីបួនដល់ពលរដ្ឋខ្លួនខណៈរដ្ឋាភិបាលកំពុងធ្វើការសិក្សាស្រាវជ្រាវនិងស្តាប់អនុសាសន៍ពីអង្គការសុខភាពពិភពលោកទាក់ទងនឹងការចាក់ដូសជំរុញទីបួន។
នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើអោយវិទ្យាស្ថានសិក្សាស្រាវជ្រាវពិនិត្យមើលលទ្ធភាពនៃការចាក់ដូសទីប្រាំក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា វៀតណាមមានបំណងចាក់វ៉ាក់សាំងអោយមនុស្សគ្រប់គ្នាចាប់ពីអាយុ១២ដល់១៨ឆ្នាំនៅក្នុងខែនេះ និងត្រៀមចាក់អោយក្មេងអាយុបីឆ្នាំឡើងផងដែរ៕
វៀតណាមបានចាក់វ៉ាក់សាំងជាង២០១លានដូសចាប់តាំងពីមុនមក។នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាអោយក្រសួងសុខាភិបាលត្រៀមចាក់វ៉ាក់សាំងកូវីដ១៩អោយក្មេងអាយុ៣ឆ្នាំឡើង