ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ពីព្រោះ
និបាតសព្ទ
ព្រោះ, ព្រោះតែ; ហេតុតែ, ដ្បិត, ដ្បិតតែ
បានជាខ្ញុំហ៊ានឃាត់ ពីព្រោះមានបញ្ញត្តិហាមមិនឲ្យចូល… ។
អាយតនិបាត
ព្រោះ, ព្រោះតែ; ហេតុតែ, ដ្បិត, ដ្បិតតែ
បានជាខ្ញុំហ៊ានឃាត់ ពីព្រោះមានបញ្ញត្តិហាមមិនឲ្យចូល… ។
ពង្រោះ
នាមសព្ទ
ការដែលព្រោះ, ពូជដែលព្រោះរួចហើយ, ទីសម្រាប់ព្រោះពូជឬស្រូវដែលដុះអំពីការបាចព្រោះពូជ
ស្រែពង្រោះ, ស្រូវពង្រោះ ។
ពិគ្រោះ
កិរិយាសព្ទ
(សំ. វិគ្រហ; បា. វិគ្គហ ប្រើជា ន. “ការប្រកាន់ខុសគ្នា, ការជជែកទាស់ដំណើរគ្នា; ការធ្វើសេចក្ដីឲ្យពិស្ដារ, ការញែកសេចក្ដី…”) ប្រឹក្សាគ្នា; គិតគ្នា, សាកសួរគ្នា ឲ្យអស់អាថ៌សេចក្ដី
ពិគ្រោះគ្នា, ចាំពិគ្រោះគ្នាមើលសិន ( ម. ព. វិគ្គហៈ ឬ វិគ្រោះផង ) ។
កខិបកខុប
(ក៏ខិបក៏ខុប)
កិរិយាវិសេសន៍
ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត
អរកខិបកខុប ។
គុណសព្ទ
ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត
អរកខិបកខុប ។
កណ្ដាល
នាមសព្ទ
ទីទីទៃពីខាង គឺទីជាចន្លោះស្មើ ភាគទៅខាងដើម, ចុង ឬ មុខក្រោយ, ឆ្វេងស្តាំ
កណ្ដាលផ្លូវ, កណ្តាលទន្លេ ។ ល ។ ជាន់មនុស្សលោកយើង ហៅថា ឋានកណ្ដាល ដែរ ព្រោះជាចន្លោះសួគ៌និងនរក ។
គុណសព្ទ
យ៉ាងល្មម, មិនល្អមិនអាក្រក់, មិនធំ មិនតូច ។ ល ។
នាមសព្ទ
ឈ្មោះខែត្រមួយរបស់កម្ពុជា មានទីរាជការនៅភ្នំពេញ សព្វថ្ងៃតាំងនៅតាខ្មៅ
ខែត្រកណ្ដាល ។