​ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ លោកស្រី​លំ គ​ន្ធា​រី អភិបាលរង​ខេត្ត ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និង​សហការី ព្រមទាំង​អនុសាខា​កាកបាទក្រហម​ស្រុក​បារាយណ៍ និង​ក្រុមការងារ បាន​នាំយក​សម្ភារៈ និង​ថវិកា​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ស្ថិតនៅ​ភូមិ​បល្ល័ង្ក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មូលហេតុ​ដោយសារ​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ​។​

​ករណី​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង​ចំនួន​០១​ផ្ទះ រលំ​ទាំងស្រុង​ចំនួន​០៤ ផ្ទះ​រលំ​សសរ របើក​ដំបូល​ចំនួន ៦​ផ្ទះ កាលពី​វេលា​ម៉ោង​៤:០០​រសៀល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០២២ តែ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ​។​

​អំណោយ​មនុស្សធម៌​ដែល​គ្រួសារ​រងគ្រោះ​ខាងលើ​ទទួលបាន​មាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ តង់ ឃី​ត​និង​ថវិកា​មួយចំនួនទៀត​ផងដែរ​៕​