​ដោយ​:​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យៈ យុវជន​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់ ត្រូវបាន​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឃុំខ្លួន​។​

​នគរបាល​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយថា ជន​ត្រូវ​ចោទ ឈ្មោះ អ៊ិន ប្រា​ដេ​ត ហៅ​អ៊ី​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់ ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ និង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ចោទប្រកាន់​ពីបទ ៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នឹង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា (​អំពើហិង្សា​ក្នុង​គ្រួសារ​) នៅ​ថ្ងៃទី​២០ ខែមីនា​នេះ​៕​