​ប្រែ​សម្រួលៈ​បំណង​(timesofindia)៖ ជប៉ុន​នឹង​វិនិយោគ​៤២​ពាន់​លាន​ដុល្លារ​នៅ​ឥណ្ឌា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៅ​មុខ នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​ប្រកាស​កាលពី​ថ្ងៃ​​សៅរ៍ ។​

​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្រោយ​ជំនួប មេដឹកនាំ​ទាំងពីរ​បាន​កត់សំគាល់​អំពី​កំណើន​នៃ​កិច្ច​សហការ​សេដ្ឋកិច្ច​ដ៏​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ​។​ពួកគេ​បាន​សម្តែង​ការពេញចិត្ត​ដែល​គោលដៅ​វិនិយោគ​តំលៃ​៣,៥​ទ្រី​លាន​យេន​(២៩​ពាន់​លាន​ដុល្លារ​)​ដែល​បាន​ប្រកាស​នៅ​ឆ្នាំ​២០១៤ ត្រូវ​បាន​សំរេច​។​

​សេចក្តីថ្លែងការណ៍​ក៏បាន​និយាយថា ភាគី​ទាំងពីរ​ស្វាគមន៍​ការបង្កើត​ភាព​ជា​ដៃគូ​ថាមពល​ស្អាត​ឥណ្ឌា​-​ជប៉ុន​សំរាប់​កិច្ចសហការ​ឆ្ពោះទៅ​សំរេច​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព ដោះស្រាយ​ការប្រែប្រួល​​អាកាសធាតុ​និង​ធានា​សន្តិសុខ​ថាមពល​។​

​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​បញ្ហា​តំបន់​និង​សកល​។​ពួក​លោក​បាន​សម្តែង​ការយកចិត្តទុកដាក់​ខ្លាំង​អំពី​ជម្លោះ​នៅ​អ៊ុ​យក្រែន និង​វិបត្តិ​មនុស្សធម៌​នៅ​ទីនោះ​។​

​នៅពេល​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​មិនបាន​និយាយ​អំពី​អ៊ុយ​ក្រែន​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​សារព័ត៌មាន​របស់​លោក ក៏​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ត្រូវបាន​គេ​និយាយថា​លោក​បាន​ប្រាប់​​សម​ភាគី​ឥណ្ឌា​ថា ការប៉ុនប៉ង​ជា​ឯ​តោ​ភាគី​ណាមួយ​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​ជាក់ស្តែង​នៅ​កន្លែង​ណាមួយ​នឹង​មិន​អាច​អត់​ឳ​ន​អោយបាន​។​

​ជប៉ុន​បាន​អះអាងថា​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ឥណ្ឌា​លើ​បញ្ហា​នេះ ទោះជា​វា​មិន​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ណា​ម្នាក់​បាន​អះអាង​ក្តី​។​

​តែ​ទោះជា​យ៉ាងណា សេចក្តីថ្លែងការណ៍​រួម​ចេញ​នៅ​ពេល​ក្រោយមក​បាន​បញ្ជាក់​អំពី​សា​រ​សំខាន់​នៃ​ច្បាប់​អន្តរជាតិ​និង​តំរូវការ​ដោះស្រាយ​ជម្លោះ​ដោយ​គ្មាន​ប្រើ​កម្លាំង តែ​មិន​បាន​និយាយ​ចំឈ្មោះ​រុស្ស៊ី​ឬ​​អ៊ុយ​ក្រែនទេ​៕

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​និង​ជប៉ុន​ធ្វើ​សន្និសីទកាសែត​ក្រោយ​ជួបភិកាក្សា​គ្នា​កាល​ពី​ថ្ងៃសៅរ៍​