ភ្នំពេញៈ​តប​តាម​ការអញ្ជើញ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។​

​នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី គី​ស៊ី​ដា បាន​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​វីរបុរស​និង​វីរនារី​កម្ពុជា​ដែល​បាន​ពលី​ជីវិត​នៅក្នុង​សង្គ្រាម​និង​បាន​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ផងដែរ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី គី​ស៊ី​ដា ក៏បាន​អញ្ជើញ​ទៅ​ចេតិយ​រំលឹក​វិញ្ញាណក្ខន្ធ​របស់លោក តា​កាតា ហា​រឹ​យូគី (TAKATA Haruyuki) អតីត​អធិការនគរបាល​ជប៉ុន និង​លោក ណា​កាតា អា​ត្សឹ​ហ៊ី​តុ (NAKATA Atsuhito) ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្ដម​នាយករដ្ឋមន្ត្រី គី​ស៊ី​ដា បាន​មាន​ជំនួប​កំពូល​ជាមួយគ្នា និង​បាន​ទទួលស្គាល់ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ គឺ​ស្ថិតក្នុង​កម្រិត​ល្អ​បំផុត​ដែល​ពុំ​ធ្លាប់មាន​។ ជាងនេះទៅទៀត​ក្នុង​គោលបំណង​លើកកម្ពស់ ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត និង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ក្នុង​តំបន់​និង​អន្តរជាតិ​នា ពេលបច្ចុប្បន្ន​ដូចជា​ប​ញ្ហា​អ៊ុយ​ក្រែ​ន​និង​មី​យ៉ាន់​ម៉ា​នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​ចែករំលែក​នូវ​ទស្សនៈ​ស្ដីពី​កិច្ចសហប្រតិបត្តិការ ដូចខាងក្រោម​៖

សូមជូនសេចក្តីថ្លែងការណ៍រួមទាំងស្រុង៖