វើ​ល​ខាប់ ៖ ប៉េ​រូ​ត្រឡប់មក​វើ​ល​ខាប់​វិញ បន្ទាប់ពី​អវត្តមាន ៣៦ ឆ្នាំ​

944
ចែករម្លែក

​កីឡាករ​របស់​ប៉េ​រូ​ដែល​កំពុងធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី​គឺ​មិនទាន់មាន​រូបរាង​ទេ នៅពេល​ក្រុម​នេះ​បាន​បង្ហាញខ្លួន​នៅ​វើ​ល​ខាប់​ចុងក្រោយបង្អស់​។ ឥឡូវ​ការរង់ចាំ​រយៈពេល ៣៦ ឆ្នាំ​បាន​ចប់​ហើយ​។​

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន រី​កាដូ ហ្គា​រី​កា បាន​ស្ដារឡើងវិញ​នូវ​ការគ្រប់គ្រង​បាល់​ដ៏​ល្អ​និង​ទម្រង់​លេង​ប៉ះ​សេ​ខ្លីៗ ដែល​បានធ្វើឱ្យ​ប្រទេស​ប៉េ​រូ​ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​វើ​ល​ខាប់​ឆ្នាំ ១៩៧០​។​

​ខណៈ​ខ្វះ​កីឡាករ​ល្អៗ​ច្រើន ប៉េ​រូ​សង្ឃឹមថា​សមត្ថភាពរ​បស់​ខ្លួន​ក្នុងការ​សម្រប​ទៅនឹង​ស្ថានភាព​ផ្សេងៗ​នឹង​ជួយ​ខ្លួន​ឆ្លងទៅ​វគ្គ​ជ្រៅៗ​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​។ កីឡាករ​ប៉េ​រូ​បានបង្ហាញ​រួចទៅហើយ​តាមរយៈ​ការប្រកួត​ជម្រុះ​ដែល​ពួកគេ​អាច​ជម្នះ​គ្រប់យ៉ាង រាប់​ចាប់ពី​ការលេង​បាល់​នៅ​តំបន់​ខ្ពស់បំផុត​នៅលើ​ភ្នំ​អាន​ឌី​ន​រហូតដល់​ការលេង​ក្រោម​កម្តៅ​ដ៏​ក្តៅ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​។ ពួកគេ​ក៏​ទទួលបាន​ការជំរុញ​ទឹកចិត្ត​ខ្ពស់​ផងដែរ ក្រោយពី​កីឡាករ​ស៊ុត​ច្រើនជាងគេ​និង​ជា​ប្រធាន​ក្រុម ឈ្មោះ ប៉ាវ​ឡូ ក្វេ​រ៉េ​រ៉ូ អាច​លេង​ក្នុងប្រទេស​រុស្ស៊ី​បាន នៅពេលដែល​តុលាការ​ស្វី​សបាន​យល់ព្រម​ដក​បម្រាម​បណ្តោះអាសន្ន​លើ​កីឡាករ​រូបនេះ​ទាក់ទិន​នឹង​ការប្រើ​សារធាតុ​ហាមឃាត់​៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​ប៉េ​រូ