ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនិងបង្កើនវិនិយោគ ជប៉ុនមកកម្ពុជា បានស្នើនាយករដ្ឋមន្ត្រីជប៉ុននូវចំណុចមួយចំនួន៖ជួយទិញផលិតផលកម្ពុជាជាពិសេសផលិតផលកសិកម្មអាទិភាពរបស់កម្ពុជាឱ្យបានច្រើនថែមទៀត។ ពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោ ជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។ លើកទឹកចិត្ត ក្រុមហ៊ុនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀតជាពិសេសក្រុមហ៊ុនល្បីៗពីជប៉ុនមកដំឡើងរោងចក្រនៅកម្ពុជាដូចជាប៉ាណាសូនិក(Panasonic)តូហ្ស៊ី បា(Toshiba)មីត្សឹប៊ីហ្ស៊ី អេឡិកទ្រិក(Mitsubishi Electric) និង យ៉ាម៉ាហា ខូអប់ភើរេសិន (Yamaha Cooperation) ជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើបែបនេះទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វឹមីអូ នៅក្នុងជំនួបទ្វេភាគីកាលពីល្ងាចថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២២ ។ថ្លែង​ នៅក្នុងសន្និសីទរួមគ្នាបន្ទាប់ពីជំនួបអស់រយៈពេលជាង ១ ម៉ោងរួចមក​សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖សម្តេចនិងលោកនាយករដ្ឋមន្រ្តីជប៉ុនបានព្រមព្រៀងគ្នា ក្នុងកិច្ចសហប្រតិបត្តិការនិងចាត់វិធានការប្រឆាំងនឹងជំងឺកូវីដ១៩សម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញឲ្យបាន​ឆាប ​។លោកនាយករដ្ឋមន្រ្តីជប៉ុននិងសម្តេចមានសេចក្តី រីករាយដោយក្នុងកំឡុងវិបត្តិកូវីដ១៩ទំហំពាណិជ្ជកម្មកម្ពុជាជប៉ុននៅតែមានស្ថេរភាពក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក,ចំណែកវិនិយោគជប៉ុននៅកម្ពុជាបានងើបឡើងវិញនៅឆ្នាំ ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ ២០ ២០ ។

ជាការឆ្លើយតបនឹងការស្នើនេះ,នាយករដ្ឋមន្ត្រីជប៉ុនបានឆ្លើយតបជាវិជ្ជមាននិងស្វាគមន៍ចំពោះការអនុវត្តច្បាប់វិនិយោគថ្មីរបស់កម្ពុជានិងបានឯកភាពពង្រីកបន្ថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីនិងកិច្ចប្រជុំវិស័យសាធារណៈនិងឯកជនផងដែរ ។

សម្ដេចតេជោ ហ៊ុន សែនក៏បានស្នើឲ្យជប៉ុនបង្កើនកូតាក្នុងការទទួលយកកម្មសិក្សាការីនិងពលករជំនាញកម្ពុជា។លោកនាយករដ្ឋមន្ដ្រីជប៉ុនសង្ឃឹម ថាពេលស្ថានភាពជំងឺ​ កូវីដបានល្អប្រសើរពលករជំនាញនិងកម្មសិក្សាការីកម្ពុជាជាច្រើនថែមទៀតនឹងទៅកាន់ប្រទេសជប៉ុនជាបន្ដបន្ទាប់»។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ការសម្រេចចិត្តរបស់ជប៉ុនក្នុងការទទួលយកពលករជំនាញនិងកម្មសិក្សាការីបច្ចេកទេសឡើងវិញចាប់ពីថ្ងៃទី០១ មីនា ២០២២ សម្ដេចតេជោ ហ៊ុន សែនក៏បានស្នើឲ្យជប៉ុនបង្កើនកូតាក្នុងការទទួលយកកម្មសិក្សាការីនិងពលករជំនាញកម្ពុជា ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថាពលករ ជំនាញនិងកម្មសិក្សាការីបច្ចេកទេសកម្ពុជាជាច្រើននឹងធ្វើដំណើរមកប្រទេសជប៉ុនជាបន្តបន្ទាប់នៅពេលស្ថានភាពកូវីដ-១៩ ធូរស្បើយ។

សម្តេចតេជោបន្តថាយើងទាំងពីរក៏បានពិភាក្សាគ្នាពីការពង្រឹងនិងពង្រីកសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនជ្សេងទៀត រួមទាំងខ្សែច្រវ៉ាក់ផលិតកម្ម ថាមពល ឌីជី ថល សន្តិសុខសេដ្ឋកិច្ច ប្រព័ន្ធសន្តិសុខ បណ្តាញគមនាគមន៍និងការផ្លាស់ប្ដូរបញ្ញវន្តជាដើម ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបាននឹងបន្តផ្តល់ជំនួយជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច,ហេដ្ឋារចនាសម្ព័ន្ធ និង ធ​នធានមនុស្សកម្ពុជា ព្រមទាំងជំនួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជារួមទាំងវ៉ាក់សាំងអាស្តាសេនិកា និង បានឯក ភាពគ្នាថានឹងសហការយ៉ាងជិតស្និទ្ធដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុជាកំពង់ផែដ៏ចម្បងមួយដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់តំបន់និងពិភព លោកផងដែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានប្រកាសថាតបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននិងគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពីបញ្ហាទឹកនៅ​ អាស៊ីប៉ាស៊ីហ្វិក​ សម្តេចនឹងដឹកនាំគណៈប្រតិភូទៅចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំនេះនៅថ្ងៃទី ២៣,២៤ មេសាឆ្នាំ ២០២២ នៅទីក្រុងកេម៉ាម៉ូតូប្រទេសជប៉ុន ។
សម្តេចតេជោនិងនាយករដ្ឋមន្រ្តីជប៉ុនក៏ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីការបន្តការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រនិងបានពិភាក្សាគ្នាបញ្ហាតំបន់និងអន្តរជាតិផងដែរ។ មេដឹកនាំទាំងពីរមានការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរហើយទទួលស្គាល់ថាទំនាក់ទំនងនេះស្ថិតក្នុងកម្រិតល្អបំផុតដែលមិនធ្លាប់មានកន្លងមក។ ដោយ ផ្អែកលើការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាដើម្បីឈានទៅប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបលើកទី ១០ នៃភាពជាដៃគូយុទ្ធសាស្ត្រ ២០១៣-២០២៣ សម្តេចតេជោ ហ៊ុន សែន​បានឯកភាពជាមណាយករដ្ឋមន្រ្តីជប៉ុនថាលើកកំពស់ទំនាក់ទំនងទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឲ្យដល់កម្រិតមួយថ្មីទៀត ។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើវិស័យសន្តិសុខការពារជាតិនិងឯកភាពពង្រឹងវិស័យនេះបន្ថែមទៀតព្រមទាំងសម្ដែងការរីករាយចំពោះលទ្ធផលទស្សនកិច្ចដោយជោគជ័យរបស់លោកហ៊ុនម៉ាណែតទៅកាន់ប្រទេសជប៉ុនកាលពីខែកុម្ភៈឆ្នាំ២០២២និងការចូលចតនៃនាវាកងស្វ័យការពារជប៉ុននៅខេត្តព្រះសីហនុកាលពីសប្តាហ៍មុនផងដែរ។

នៅក្នុងឱកាសនោះក៏មានបិធីចុះហត្ថលេខារវាងលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជានិងលោកស្រីAlissar Chaker តំណាងអង្គការ UNDPប្រចាំ កម្ពុជាលើ៖១. គម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទដែលមានទំហំទឹកប្រាក់២០០ លានយ៉េន ស្មើនឹងប្រមាណ១,៧លាន
ដុល្លារអាមេរិក។

២.គម្រោងពង្រឹងតម្លាភាពនិងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រមាណ២,៦ លានដុល្លារអាមេរិក។

បន្ទាប់ពីជំនួបរវាងប្រមុខដឹកនាំប្រទេសទាំងពីរ រួចមកក៏មានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជានិង ប្រទេសជប៉ុនដែលមាន ២៤ ចំណុច ៕