ដោយៈតារារិទ្ធ/ភ្នំពេញៈ នៅព្រឹកថ្ងៃទី ២១ ខែមិនាឆ្នាំ ២០២២ នេះសម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញជាអធិបភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ជាមន្ទីរពេទ្យដ៏ធំមួយទៀតបន្ទាប់ពីមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំដែលបានសាង សង់ឡើងក្រោមជំនួយឥតសំ ណង់របស់រដ្ឋាភិបាលនិងប្រជាជនចិន ។សមិទ្ធផលទាំងអស់នេះមិនអាចលេចចេញជារូបរាងឡើយបើមិនមានចំណងមិត្តភាពដ៏ល្អប្រ សើររវាងកម្ពុជានិងចិនទេនោះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិ បាលបានឲ្យដឹងថាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាមន្ទីរពេទ្យលោកសង្ឃនោះត្រូវបានសាងសង់និងបំពាក់បរិ ក្ខារដោយចំណាយថវិកាជាង ៨០ លានដុល្លារអាមេរិកជាជំនួយឥត សំណងរបស់រដ្ឋាភិបាលចិន។
មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាង សង់នៅថ្ងៃទី៣០ខែតុលា ឆ្នាំ ២០១៨ដោ យចំណាយពេល៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះត្រូវបានសាងសង់លើទំហំដីជាង១៣ ពាន់ម៉ែត្រក្រឡាមានកម្ពស់ ១១ជាន់ជាមួយ ប្រវែង៥៣ម៉ែត្រ។ចែកចេញជាផ្នែកពិគ្រោះ ជំងឺក្រៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភពរោគស្ត្រីព្រមទាំងសេវាជំនួយផ្សេងៗ ទៀត។នៅលើដំបូលអគារមានចំណតឧទ្ធ ម្ភាគចក្រចុះចតទម្ងន់ពី៣តោនទៅ ៥តោន ថែម ទៀតផង។

មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះមានគ្រែសម្រាប់ព្យាបា លអ្នកជំងឺរហូតដល់ទៅ ៤០០ គ្រែ។ ក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខា ភិបាលបានឱ្យដឹងទៀតថាមន្ទីរពេទ្យថ្មីនេះជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជាហើយមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន។ វាអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗហើយក៏ជាកន្លែ ងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំ ខាន់ ព្រោះជាកន្លែងបណ្តុះបណ្តាលតាំងពីដើមមក។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុ មៈដែលជាគេស្គាល់ថាជាមន្ទីរពេទ្យផ្នែកឆ្អឹងតាំងពីដើមមកនោះ នៅពេលនេះត្រូវបានធ្វើទំនើបកម្មកាន់តែខ្លាំងបន្ថែមលើជំនាញ វះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រដែលប្រើបច្ចេកវិទ្យាចុងក្រោយកម្រិតអន្តរជាតិ។ ក្នុងមន្ទីរពេទ្យក៏ត្រូវបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់ការថត សម្រាប់ការធ្វើរោគវិនិច្ឆ័យ ដែលជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការព្យាបាល។

មន្ទីរពេទ្យនេះ មានបន្ទប់វះកាត់ចំនួន៩ ហើ យមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះ ដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រង នោម និងថ្លើមជាដើម។

បើតាមលោករដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យនេះត្រូវបានរៀបចំឡើងដោយស្រប តាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗនៅលើពិភពលោកបំពាក់ឧបករណ៍វេជ្ជ សាស្ត្រអ្វី ក៏ក្នុងមន្ទីរពេទ្យនេះមានដូចគ្នា។ លោករដ្ឋមន្ត្រីបញ្ជាក់ថាមន្ទីរ ពេទ្យនេះមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅ ប្រទេសនោះឡើយ។ដូច្នេះ វត្តមានមន្ទីរពេទ្យដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបនេះ នឹងកាត់បន្ថយការចេញ ទៅក្រៅប្រទេសស្វែងរកសេវាព្យាបាលរបស់ប្រជាពលរដ្ឋខ្មែរ៕