ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យរដ្ឋ មន្រ្តីក្រសួងសុខាភិបាលពិចារណាឳ្យមានការវះ កាត់ដូរសរីរាង្គមនុស្សដោយស្របច្បាប់នៅកម្ពុជាពិសេសធ្វើនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិនព្រះកុសុម:តែម្តង។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើក ឡើងបែបនេះនៅក្នុងពិធីសម្ពោធអាគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុម: នៅព្រឹកថ្ងៃចន្ទទី ២១ខែមិនា ឆ្នាំ ២០២២ ។

បើយោងតាមសម្តេចតេជោ ហ៊ុន សែន បើទោះបីកម្ពុជាមិនមានការអនុញ្ញាតអោយមានការវះកាត់ដូរសរីរាង្គពិសេសក្រលៀនក៏ដោយ ក៏ពលរដ្ឋមួយចំនួនទៅវះកាត់ដូរនៅក្រៅប្រទេសដែរ។ ដោយកសារតែប្រជាពលរដ្ឋមិនបានដឹងដូចនេះយើងគួរមានច្បាប់និងផ្សព្ធផ្សាយឲ្យប្រជាពលរដ្ឋបានដឹង ។ ដូច្នេះកម្ពុជាគួរពិចារណាលើបញ្ហានេះ។

បើតាមលោក តាន់ សុគុន ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ បានឲ្យដឹង ថាមន្ទីរពេទ្យនេះមានបន្ទប់ វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះ ដូង វះកាត់ សួត និងអាចដូរអវៈយវៈដូចជាតម្រងនោម និងថ្លើមជាដើម ៕