ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងពេលនេះទាំងស្ត្រីបុរសចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយទេ។នៅថ្ងៃនេះលោកអ្នកគប្បីរួសរាន់បំពេញការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមានការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារមានការជឿនលឿននិងផលសម្រេចគ្រាន់ឆ្លើយតបដូចគាប់បំណងត្រឡប់មកវិញ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកជួបបញ្ហា នឿយហត់ ពិសេសរឿងរាវតូចធំតែងចូលយាយីច្រើនទៀតផង។ទោះបីយ៉ាងណាការប្រកបការងារវិញ លោកអ្នក អាចមានជីវិតគាប់ប្រសើរជាងមុន បើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារឱ្យបានច្រើននោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវតូចធំ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើជួបផលវិបាកអ្វីគឺតែងមានក្រុមមនុស្សត្រួសត្រាយចង្អុរបង្ហាញផ្លួវដើរនាំឱ្យចៀសផុតផលលំបាកទាំងពួង។ការប្រកបការងារលោកអ្នកមិនមានអ្វីចូលមករារាំងបិទបាំងច្រើនទ្បើយ ម្ល៉ោះហើយមានភាពរលូនល្អទៅមុខជានិច្ច ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា “ ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់អាចមានដំណឹងលេចឮមិនដូច្នេះយ៉ាងហោចណាស់ក៏មានក្រុមមនុស្សចាប់អារម្មណ៍ផងដែរ៕
ឆ្នាំរោង
រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះពុំសូវចុះសម្រុងជាមួយអ្នកដទៃ ហើយឱ្យប្រយ័ត្នបំផុតបញ្ហាជម្លោះវិវាទពីតូចតាចរីកជាធំ។ចំពោះបញ្ហាទាក់ទិនការងារលោកអ្នកក៏នៅត្រូវប្រឈមបញ្ហារឿងប្រាក់កាស។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះបើទោះបីឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាមមិនសូវសមដូចប្រកបទេមានតែការបាត់បង់ថែមប៉ុណ្ណោះ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូស៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ក្រៅពីនេះការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះទាំងអស់នេះសុទ្ធសឹងនាំបញ្ហាដាក់ខ្លួនប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយបើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។ការប្រកបការងារ លោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនឯងក៏សឹងថាយ៉ាប់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នការលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំរកា
រាសីស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នកងាយទទួលរងគ្រោះចាញ់បោកគេណាស់គប្បីមានការប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួងកើតឡើង។ដោយឡែកនៅថ្ងៃនេះវិញឃើញថាបើលោកអ្នកមានការពឹងពាក់អ្វីមួយពីអ្នកដទៃតែងខកបំណងច្រើន ហើយពិសេសអាចកើតមានបញ្ហាអាក់អន់ចិត្តចំពោះគ្នាទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះ។
រីឯសេចក្តីស្នេហាកំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលល្អដូចសព្វមួយដង៕
ឆ្នាំច
រាសីស្រុតចុះ។ការរស់នៅកើតមានភាពប្រទាំងប្រទើស និង រឿងរាវមិនល្អចូលយាយីនាំឱ្យមិនសូវសុខកាយសប្បាយចិត្តទេ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវសំខាន់ពេក និង មានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់មនុស្សយើងនោះតែងមានការផ្លាស់ប្តូរច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏ដោយមិនអាចប្រមាថបានទេបើពុំនោះ ពេលខ្លះ ផលល្អសោះអាចប្រែមកអាក្រក់វិញផង។ទាំងស្ត្រីបុរសរាល់កិច្ចការងារពុំសូវជឿនលឿនទៅមុខទេ ហើយបើថយក្រោយវិញនោះឃើញថាលឿនតែម្តង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕