ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោកស្រី ឃួន ឃុនឌី អនុប្រធានកិត្តិយស គណៈកម្មការសាខា សមាគមនារីខេត្តកំពង់ធំ បានមានប្រសាសន៍ នាសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ថាៈ ដើម្បីពង្រឹងសមត្ថភាពស្ត្រី ក្នុងគោលបំណងជួយដល់ ក្រុមស្ត្រី ស្ដីពីគោលនយោបាយ ឈ្នះឈ្នះ និងគោលការណ៍របស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានខិតខំ និងជំរុញការលើកកម្ពស់គុណភាពស្ត្រី តាមរយៈ ការពង្រឹងសមត្ថភាពស្ត្រី ឲ្យក្លាយជាអ្នកដឹកនាំ តាមក្រសួង ស្ថាប័ន របស់ជាតិ រួមមាន ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា រាជរដ្ឋាភិបាល និងបង្កើនការយក ចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍ធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និង វិស័យសង្គមកិច្ច សំដៅធានាឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
លោកស្រី បានបន្តទៀតថាៈ ថ្ងៃនេះ យើងមានមោទនភាព ដើម្បីពង្រឹងនូវ ចំណេះដឹងដល់ស្ត្រី យើង មានការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាព អង់អាចក្លាហានដល់ស្ត្រី បានចាត់ទុកជា បញ្ហាអន្តរវិស័យ នៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ តាមរយៈ ការដាក់ចេញ នូវគោលការណ៍សមភាព និងសមធម៌ យេនឌ័រ។ ការដោះស្រាយបញ្ហា វិសមភាពយេនឌ័រ នៅក្នុងថ្នាក់មូលដ្ឋាន ការបញ្ជ្រាបយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី ទាំងក្នុងកម្រិតបុគ្គល និង កម្រិតស្ថាប័ន និងជាមូលដ្ឋានគ្រឹះ ក្នុងការតាក់តែងផែនការ និងការអភិវឌ្ឍន៍កម្មវិធីជាតិ។ បន្តចូលរួមលុបបំបាត់ រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ច របស់សង្គមជាតិ ។
ដោយឡែក លោកស្រី លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានគណៈកម្មការ សាខាសមាគម នារីខេត្ត ក្នុងឱកាសនោះ បានសំណូមពរ ដល់ក្រុមគណៈ ចលនាស្ត្រីទាំងអស់ ឱ្យចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍស្រុក / ខេត្ត ការងារមនុស្សធម៌ និងសកម្មភាពផ្សេងទៀត ជាពិសេសត្រូវដើរតួនាទី យ៉ាងសំខាន់ នៅក្នុងការជំរុញស្ត្រី កុមារ និងជនងាយរងគ្រោះ ឲ្យទទួលបាន នូវសិទ្ធិការពារ និងផលប្រយោជន៍ តាមរយៈការកែប្រែឥរិយាបថសង្គម ដោយទទួលស្គាល់ស្ត្រី ជាដៃគូដ៏សំខាន់ នៅក្នុងការអភិវឌ្ឍន៍សង្គម៕/V-PC