ដោយៈ បូកគោ / កំពត: ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ មួយរំពេច ព្រោះតែបោកក្បាល ទៅនឹងថ្នល់ ខណៈពេលជិះម៉ូតូ ភ្លាត់ដួលដោយខ្លួនឯង។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹក ព្រលឹម ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លើដង ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកបន្ទាយមាស បានប្រាប់ឲ្យដឹងថាៈ ស្ត្រីដែល បានស្លាប់ ក្នុងករណីខាងលើ ឈ្មោះ សាយ សុខឿន អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា មានករណី ស្ត្រីម្នាក់ ជិះម៉ូតូលើផ្លូវជាតិលេខ៣១ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ដល់ចន្លោះបង្គោល គីឡូម៉ែត្រ លេខ៣៣-៣៤ ស្រាប់តែដួលដោយខ្លួនឯង បោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យ ស្លាប់ភ្លាមៗមួយរំពេច។ ពេលជិះម៉ូតូ ជនរងគ្រោះ មិនបានពាក់មួយសុវត្ថិភាពទេ៕/V-PC