ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កសិករ​ដាំ​ម្ទេស​ប្លោក ត្អូញត្អែរថា ឆ្នាំនេះ តម្លៃ​ម្ទេស​ក្នុង​ទីផ្សារ ចុះថោក នាំឱ្យ​ការដាំ​ដំ ណាំ​ម្ទេស មិន​ចំណេញ​ឡើយ ។​

​ស្ត្រី​ឈ្មោះ តឹក សៀង អាយុ ៦០ ឆ្នាំ ជា​កសិករ ដាំ​ដំណាំ​ម្ទេស នៅ​ចំណុច ចំការ​ខ្នង កោះ​ព្រែក​សេះ ដែល​ស្ថិត​ក្នុងភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០២២ បាន​ត្អូញត្អែរថាៈ ការដាំដុះ​ដំណាំ​ម្ទេស នៅក្នុង​ឆ្នាំនេះ មិនបាន​ចំណេញ នោះឡើយ ដោយសារតែ​តម្លៃ ក្នុង​ទីផ្សារ​ម្ទេស ចុះថោក​។ ចំណែក​តម្លៃ​ជី​ដាក់​ម្ទេស និង​ប្រេង សម្រាប់​ចាក់​ម៉ាស៊ីនបូមទឹក ស្រោច​ដំណាំ​ម្ទេស ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ​។​

​ស្ត្រី​កសិករ រូបនេះ បានបញ្ជាក់​ថាៈ ផ្លែ​ម្ទេស នៅពេល​ប្រមូល​ផល នៅ​ដើមដៃ លក់​បោះ​ដុំ អោយ​ម៉ូយ ក្នុង​១​គីឡូ បាន​តម្លៃ​ពី ២.៥០០ ទៅ ៣.០០០ រៀល ។ ប៉ុន្តែ​មកដល់ពេលនេះ លក់​បោះ​ដុំ បានត្រឹមតែ​ក្នុង ១​គីឡូ បាន​តម្លៃ​ត្រឹមតែ ពី ១.៥០០​រៀល ទៅ ១.៨០០ រៀល ប៉ុណ្ណោះ តែបើ​ដល់​ចុងដៃ​វិញ កាលពី​ឆ្នាំមុន ផ្លែ​ម្ទេស​ប្លោក ក្នុង​មួយ​គីឡូ លក់បាន​ត្រឹមតែ​ពី ៣០០ រៀល ទៅ ៥០០ រៀល ប៉ុណ្ណោះ ។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ធ្លាប់បាន បញ្ជាក់​ឲ្យ​ដឹងថាៈ តម្លៃ​បន្លែបង្កា នៅក្នុង​ទីផ្សារសេរី មិន​ទៀងទាត់ នោះឡើយ ។ ជាធម្មតា បន្លែ​សម្បូរ វា​នឹង​ចុះថោក តែបើ​បន្លែ​នោះ មិនសូវ​សម្បូរ​ទេនោះ វា​នឹង​ឡើងថ្លៃ ដែល​នេះ ជា​រឿង​ធម្មតា នៅក្នុង​ទីផ្សារសេរី ។ ដូច្នេះ​ប្រជាកសិករ គួរតែ​ជ្រើសរើស​ការដាំដុះ​ដំណាំ​ណា ដែលមាន​តម្លៃ​ខ្ពស់ នៅក្នុង​ទីផ្សារ ៕/V​-PC