ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បើក​សន្និបាទ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ២០២១ និង​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២២ បន្ទាប់ពី​អាក់ខាន​ពីរ​ឆ្នាំ ដោយសារ​បញ្ហា​វិ​ប​ត្ត​ជំងឺឆ្លង​កូ​វីដ​-១៩​។

​ពិធី​នេះ​បើក​ដោយ លោក រដ្ឋមន្ត្រី វេ​ង សាខុន និង​មានការ​អញ្ជើញ​ចូលរួម ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​-​ខេត្ត ដៃគូ​អភិវឌ្ឍន៍ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទូទាំង ២៤ រាជ ធានី​-​ខេត្ត ថ្នាក់ដឹកនាំ អង្គភាព​ក្រោម​ឱវាទ​ចំនួន ២០០​នាក់ និង ២៥០​នាក់​ផ្សេងទៀត​អញ្ជើញ ចូលរួម​តាម Zooming​។

​លោក រដ្ឋមន្ត្រី បាន​បញ្ជាក់ជូន​អង្គពិធី​ជ្រាបថា វិស័យ​កសិកម្ម​បាននិងកំពុង ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការអភិវឌ្ឍ ជនបទ និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ដោយមាន​អង្គភាព​ជំនាញ​ជា​សេនា ធិ​ការដែល​បាននិងកំពុង​ខិតខំ​យក​អស់​ស្មារតី​ទទួលខុស​ត្រូវធ្វើ​ការលះបង់​កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ដើម្បី​រៀបចំ​ផែនការ និង​អនុវត្ត​សកម្មភាព​សំខាន់ៗ​សំដៅ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​លើ​ការងារ​ផលិតកម្ម និង​ការកែច្នៃ​ឲ្យ​អស់​សក្ដានុពល​ដែលមាន​ស្រាប់ ធ្វើយ៉ាងណា​លើក កម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ដើម្បី​បង្កើត ការងារ និង​បង្កើន​ប្រាក់ចំណូល ព្រមទាំង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង ឆ្លើយតប​ទៅនឹង​ផែនទី​បង្ហាញផ្លូវ​ស្តីពី “​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព នៅ​កម្ពុជា​ឆ្នាំ​២០៣០” ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ បង្កើន​ការនាំចេញ កសិផល ដើម្បី​លើកកម្ពស់​ជីវភាព តាមរយ​:​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ពិ ពិធ​កម្ម​ដំណាំ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ និង​នាំចេញ​ប្រកបដោយ​ភាព​ប្រកួត ប្រជែង ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការ ផ្តល់​សេវាកម្ម ការផ្ទេរ​បច្ចេកទេស​ក​សិ​កម្ម​ទំនើប ការពង្រឹង​សមត្ថភាព សហគមន៍​កសិកម្ម ដើម្បី​ធានា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ផលិតផល សម្រាប់​តម្រូវ ការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​បង្កើន​សហ គ្រិន​ភាព និង​មាន​លក្ខណៈ​ជា​អាជីព​ក្នុង​ក​សិ​ធុរកិច្ច ក៏ដូចជា ការអភិវឌ្ឍន៍​បច្ចេក​វិទ្យា​នៅលើ​ខ្សែ​ច្រវាក់​ផលិតកម្ម ឆ្លើយតប​ចំពោះ​ឥទ្ធិពល នៃ​ការប្រែប្រួល​អាកាសធាតុ ក៏ត្រូវ​បាន​ក្រសួង​កំពុង​ជំរុញ​ឱ្យ​អនុវត្ត​យ៉ាងសកម្ម​។ ពិតណាស់ថា សមិទ្ធផល​ទាំងអស់នេះ​សម្រេច​ទៅបាន​ដោយសារ​ប្រទេស ជាតិ​យើង​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​យ៉ាង​ល្អប្រសើរ ដែលជា មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា​បោះជំហាន​ឆ្ពោះទៅមុខ ដើម្បី​សម្រេចបាន​នូវ​កិច្ច អភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​លោក​រដ្ឋមន្ត្រី​យល់ឃើញថា វិស័យ​ស្បៀង​ដែល​បាននិងកំពុង​ដើរតួនាទី ក្នុង​ការធានា​សន្តិសុខ​ស្បៀង បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​ទ្រទ្រង់ ខឿនសេដ្ឋកិច្ច​ជាតិ កំពុង​ប្រឈម​នូវ​បញ្ហា​មួយចំនួន​មាន​ជាអាទិ៍​៖ ១. ផលិតភាព​ផលិតកម្ម ការធ្វើ​ពិពិធ​កម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​នៅមានកម្រិត កង្វះ​ការវិនិយោគ​លើ​ការកែច្នៃ គុណភាព​កសិផល​នៅ​មិនទាន់​ឆ្លើយ តប​តាម តម្រូវការ​ទីផ្សារ លទ្ធភាព​ប្រកួតប្រជែង​មាន​ក្រ​មិ​ត សត្វល្អិត​បំផ្លាញ​ដំណាំ ជំងឺឆ្លង​រុក្ខជាតិ និង​សត្វ​ជាដើម​។ ២. ការប្រែប្រួល​អាកាសធាតុ ការងារ​ស្រាវជ្រាវ និង​សេវា​ផ្សព្វ ផ្សាយ​កសិកម្ម និង​ទីផ្សារ​មិនទាន់មាន​ប្រសិទ្ធភាព​ខ្ពស់​នៅឡើយ​។ ៣. ប្រព័ន្ធ​ស្រោច ស្រពតាម​លក្ខណៈ​សន្សំសំចៃ​ទឹក លើដី​ស្រែចម្ការ និង​កសិដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​កសិកម្ម​នៅ​មិនទាន់​គ្រប់គ្រាន់​។ ៤. ការគ្រប់គ្រង និង​ការប្រើប្រាស់​ដី​កសិកម្ម​ឱ្យចំ​គោលដៅ និង​សក្តានុពល ភាព​នៅតាម​ភូមិសាស្ត្រ​នីមួយៗ​ស្ថិត​នៅតែ​ជា​បញ្ហា​។ ៥. ការទប់ស្កាត់​បទ ល្មើស​ព្រៃឈើ ជលផល ការនាំ​ចូល​សត្វ និង​សម្ភារ​កសិកម្ម​ខុសច្បាប់​នៅ មាន​កម្រិត​។ ៦. ខ្វះ​ទីផ្សារ​លក់​ផលិតផល ។ ៧. សកម្មភាព​កាប់​រាន​ហ៊ុមព័ទ្ធ ដីព្រៃ​ឈើ ព្រៃ​លិច​ទឹក ដោយ​ខុសច្បាប់ នៅតែ​កើតមាន​។

​នាឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​អំពាវនាវ និង​ស្នើសុំ​យ៉ាង​ទ​ទួ​ច​ឲ្យ​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយផ្តល់​កិច្ចសហការ​ឲ្យ​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ បន្ថែមទៀត ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព​ជំនាញ មន្ត្រីរាជការ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវយក​អស់​ស្មារតី​ទទួលខុស ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន ពិសេស​ការអនុវត្ត​គោល នយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩ -២០២៣ ធ្វើយ៉ាងណា​សម្រេច​ឲ្យ បាន​នូ​វច​ក្ខ​វិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។

​សូម​គោរព​អនុញ្ញាត​ជម្រាបជូន​ថា ពិធី​បិទ​សន្និបាទ​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ នឹង​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​២៣ ខែមីនា​ខាងមុខនេះ ដែល​ពិធី​ដ៏​ឧ​ត្តុ​ង ឧ​ត្ត​ម​នេះ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​/PC