ដោយៈ សុវណ្ណកុម្ភៈ / បាត់ដំបងៈ ព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលពហុជំនាញ នៃវិទ្យាស្ថានគរុកោសល្យ បាត់ដំបង ខេត្តបាត់ដំបង ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សា សម្តេចចៅហ្វា វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង និងជាប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា និងលោក ហាជីមិ សៃតុ ប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូ ប្រចាំឥណ្ឌូចិន បានចូលរួមក្នុងពិធីបិទ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០១ បានអញ្ជើញចូលរួម ពិធី បិទព្រឹត្តិការណ៍ការ ប្រកួត កីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២១ នៅសាលពហុជំនាញ នៃវិទ្យាស្ថានគរុកោសល្យ បាត់ដំបង ខេត្តបាត់ដំបង ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ចំរើន សុផល អគ្គលេខាធិការ នៃសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជាបានប្រាប់ឲ្យ ដឹងថាៈ ការប្រកួតជើងឯកឆ្នាំនេះ រយៈពេល ៤ថ្ងៃ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ការប្រកួតជើងឯកប្រចាំឆ្នាំនេះ មានក្លិបតុងហ្គីលម៉ូដូ ចំនួន ៨ នៅទូទាំំងប្រទេសកម្ពុជា រួមមាន ក្លិបតុងហ្គីលម៉ូដូ ព្រាប ស ក្លិបតុងហ្គីលម៉ូដូ ឌូវី ក្លិបតុងហ្គីលម៉ូដូ សំឡូត ក្លិបតុងហ្គីលម៉ូដូ ឃុំជ្រៃ ក្លិបតុងហ្គីលម៉ូដូ សហគមន៍តាកង ក្លិបតុងហ្គីលម៉ូដូ ក្រុងសៀមរាប ក្លិបតុងហ្គីល ម៉ូដូ ក្រុងកំពត និងក្លិបតុងហ្គីលម៉ូដូ វិទ្យាល័យព្រះរាជសម្ភារ។ គណៈប្រតិភូចំនួន ១១ នាក់ កីឡាករ-កីឡាការិនី ចូលរួមចំនួន ៦១ នាក់ សរុបចំនួន ៧២ នាក់ ។
សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើន ដែលចូលរួមបម្រើដល់ផលប្រយោជន៍ សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារ និងបំពេញបេសកកម្ម ក្នុងការបម្រើ លើកកម្ពស់វិស័យកីឡា ការចូលរួម ផ្សព្វផ្សាយ នូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែក ក្នុងការអប់រំចរឹត លក្ខណៈល្អ ដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ ជាប្រយោជន៍ដល់អ្នកដទៃ។
លោក ជ័យ ចាប បានមានប្រសាសន៍ថាៈ ជាការពិតណាស់ រយៈពេល ៤ថ្ងៃ នៃការប្រកួតកីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នាពេលនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេព កោសល្យ សមត្ថភាព ក៏ដូចជា វាស់ស្ទង់សមត្ថភាព បច្ចេកទេសអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់អត្តពលិក ទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ ជាប្រចាំ មានការ តស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជា បច្ចេកទេស នៃការប្រកួត។
នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាក្រោម ការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឲ្យ គ្រប់វិស័យទាំងអស់ មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះ មានវិស័យ កីឡាផងដែរ ។
បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេលជាង ២ឆ្នាំ ប៉ុណ្ណោះ ហេតុនេះ ដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ នានា និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣ ៕/V-PC