ភ្នំពេញ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ សន្និសីទសម្ពោធវិថីពាណិជ្ជកម្មភូមិសំរោង និងពិធីចុះហត្ថលេខាបានប្រារព្ធឡើងដ៏ឱឡារិកនៅឯមជ្ឈមណ្ឌលទីផ្សាររបស់គម្រោង។ ថ្នាក់ដឹកនាំក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនផលិតផលពាណិជ្ជកម្មប្រហែល ៥០ ក្រុមហ៊ុនដូចជាក្រុមហ៊ុន QI PAI FURNITURE, Phum Samraong Pub and Cofee, ក្រុមហ៊ុន BYD AUTO, ផ្សារទំនើប LUCKY, Temple, ថ្នាំលាប Jotun, WOWNOW ជាដើមបានអញ្ជើញមកជួបជុំគ្នា ដើម្បីធ្វើជាសក្ខីភាពរួមគ្នានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

 

ប្រជុំទៅដោយបុគ្គលល្បីៗ បើកសម្ពោធនូវវិថីពាណិជ្ជកម្មភូមិសំរោង

នៅឯទីតាំងប្រារព្ធពិធី លោក GONG HONGDA ដែលជាអ្នកគ្រប់គ្រងគម្រោង បុរី ភូមិ សំរោង បានថ្លែងប្រាប់អំពីផែនការប្លង់មេនៃការអភិវឌ្ឍគម្រោងបុរី ភូមិសំរោង នាពេលអនាគត និងបង្ហាញអំពីលំហអភិវឌ្ឍមួយដែលពោរពេញទៅដោយសក្តានុពលដ៏ធំសម្បើម និងលទ្ធភាពគ្មានព្រំដែនជូនទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី ដោយចាប់ផ្តើមពីអាទិភាពអំណោយផលនៃតំបន់ទីតាំង គម្រោង ការរៀបចំយុទ្ធសាស្ត្រ ផែនការជំរុញការវិនិយោគជាដើម។

លោក GONG HONGDA បានបង្ហាញប្រាប់ថា គម្រោងបុរី ភូមិសំរោង មានផ្ទៃក្រឡាដល់ទៅ ២៧០ ហិតា ទន្ទឹមនឹងនោះ ក៏មាននូវគុណភាពកំពូលទ្វេររួមគ្នាគឺ “កំលាំងនៃការរចនា និងកំលាំងសាងសង់” គ្រាន់តែចាប់ផ្តើមដាក់បង្ហាញគម្រោងភ្លាមគឺអាចលក់បានដល់ទៅ ២០ លាន ដុល្លារ ក្នុងរយៈពេលតែ ៣ ខែ ប៉ុណ្ណោះ ហើយផ្ទះប្រភេទ Shophouse ប្រភេទ Link villa  និងប្រភេទគម្រោងផ្សេងទៀតដែលស្ថិតនៅជាប់តាមបណ្តោយផ្លូវជាតិលេខ ៥ បានលក់ដាច់អស់គ្មានសល់។ វាបានក្លាយទៅជាគម្រោងពេញនិយមចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងរាជធានីភ្នំពេញ និងជាគម្រោងលក់ដាច់បំផុត។ នាថ្ងៃអនាគតនៅត្រូវបង្កើតតម្លៃតាមរយៈ “កំលាំងប្រតិបត្តិការ” ដោយបង្កើតទៅជាផលិតប្រណិតដែលមានការគ្រប់គ្រងយ៉ាងគ្រប់ជ្រុងជ្រោយផងដែរ។ ការថ្លែងសុន្ទរកថារបស់លោកទទួលបាននូវការអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងកម្មវិធី។

ក្រោយពីការធ្វើបទបង្ហាញដែលពោរពេញដោយអត្ថន័យរួច ក៏បានចាប់ផ្តើមនូវពិធីចុះហត្ថលេខារវាងក្រុមហ៊ុនផលិតផលនានា។ ស្ថិតក្រោមសក្តីភាពនៃភ្ញៀវកិត្តិយសដែលបានចូលរួម អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលលក់ជួលនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ្នកតំណាងនៃក្រុមហ៊ុនសហការដំបូងគឺក្រុមហ៊ុន (Phum Samraong Pub and Cofee  និង QI PAI FURNITURE) និងបានថតរូបរួមគ្នាជាអនុស្សាវរីយ៍។

អ្នកតំណាងក្រុមហ៊ុន QI PAI FURNITURE បានថ្លែងប្រាប់ក្នុងសុន្ទរកថារបស់លោកយ៉ាងដូច្នេះថា គម្រោង បុរី ភូមិសំរោង ជាគម្រោងផ្ទះល្វែងធំបំផុតដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ និងពង្រីកនូវសក្តានុពលនៃតំបន់ទាំងមូល ចំណែកឯវិថីពាណិជ្ជកម្មដែលស្ថិតនៅជាប់បណ្តោយផ្លូវជាតិលេខ ៥ គឺជាធនធានកម្រនៃគម្រោងនេះ។ ក្រោយពីក្រុមហ៊ុន QI PAI FURNITURE បានសិក្សា និងវាយតម្លៃទៅលើស្ថានភាពរួច ក៏បានសម្រេចចិត្តសាងសង់នូវផ្សារផ្គត់ផ្គង់សម្ភារៈគ្រឿងសង្ហារិមលើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ នៅទីនេះ ដោយសង្ឃឹមថានឹងចាប់ដៃសហការគ្នាជាមួយគម្រោង បុរី ភូមិសំរោង ដើម្បីរួមគ្នាកសាងនូវភាពរុងរឿងនាពេលអនាគត។

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនសហការដំបូងបានអញ្ជើញរួមគ្នាឡើងលើវេទិកាកាត់ខ្សែបូបើកសម្ពោធវិថីពាណិជ្ជកម្ម ដោយអមទៅដោយសំឡេងទះដៃសាទរពីសំណាក់ភ្ញៀវកិត្តិយស និងពោរពេញទៅដោយបរិយាកាសអ៊ូអរបំផុត នេះជានិមិត្តរូបបង្ហាញថា គម្រោង បុរី ភូមិសំរោង បានបោះជំហានទៅរកដំណាក់កាលថ្មីមួយកម្រិតទៀត។ ស្របពេលជាមួយគ្នានោះ ភាគីតំណាងម៉ាកផលិតផលជាច្រើនដែលមានវត្តមានក្នុងកម្មវិធី ក៏បានបង្ហាញនូវចេតនាក្នុងការសហការផងដែរ ដោយរំពឹងថានឹងរួមសហការជាមួយគម្រោង បុរី ភូមិសំរោង ដើម្បីធ្វើជាសក្តីភាពនូវសក្តានុពលរីកចម្រើននៃពាណិជ្ជកម្មក្នុងតំបន់ផ្នែកខាងជើងនៃរាជធានីភ្នំពេញ។

ការលេចចេញនូវមជ្ឈមណ្ឌលលក់ជួល បង្កើតប្រព័ន្ធសេវាកម្មគ្រប់ជ្រុងជ្រោយ

នៅក្នុងសន្និសីទលើកនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប ក៏បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលលក់ជួលព្រីន ហ័ន យូ ហើយក៏ជាការដាក់បង្ហាញជាផ្លូវការជាលើកដំបូងនូវមជ្ឈមណ្ឌលលក់ជួលរបស់ក្រុមហ៊ុនផងដែរ។ ដើម្បីផ្តល់នូវសេវាកម្មកាន់តែល្អជូនចំពោះអតិថិជនទូទៅ មជ្ឈ មណ្ឌលលក់ជួលប្រកាន់ខ្ជាប់នូវទស្សនៈសេវាកម្មនៃ “ការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយភាពគ្រប់ជ្រុងជ្រោយ” ខិតខំផ្តល់នូវសេវាកម្មគ្រប់គ្រងទ្រព្រសម្បត្តិដែលមានលក្ខណៈជំនាញ សុវត្ថិភាព និងល្អិតល្អន់ជូនដល់អតិថិជន។ ទំហំនៃសេវាកម្មគ្រប់ដណ្តប់ទៅលើសេវាកម្មគ្រប់គ្រងជំនាញដូចជា៖ ការដាក់ជួលជំនួស ការដាក់លក់ជំនួស ការគ្រប់គ្រងជំនួស ការរចនា និងតុបតែងផ្ទះ ការរៀបចំតភ្ជាប់    បណ្តាញអ៊ិនធើណែត សេវាកម្មមើលថែផ្ទះ ការជួសជុលសំណង់ ការទិញគ្រឿងសង្ហារិម និងបរិក្ខារអគ្គិសនីជាដើម ដើម្បីធ្វើឱ្យអតិថិជនទទួលបានប្រាក់ចំណេញនៃការវិនិយោគដោយល្អ និងងាយស្រួលបំផុត ។

ចំពោះផ្ទះប្រភេទ Shophouse នៃគម្រោងនេះ មជ្ឈមណ្ឌលលក់ជួលអាចធ្វើការរចនាជារួម និងកែលំអថ្មីបន្ថែមចំពោះផ្ទះប្រភេទហាងអាជីវកម្មទៅតាមតម្រូវការជាពិសេសរបស់អតិថិជន។ ចំពោះហាងដែលក្រុមហ៊ុន QI PAI FURNITURE បានចុះហត្ថលេខាលើកនេះ មជ្ឈមណ្ឌលលក់ជួលបានពិចារណាយ៉ាងដិតដល់ទៅលើតម្រូវការជាក់ស្តែងនូវផែនការកំណត់ទីតាំង និងការគ្រប់គ្រងប្រតិបត្តិនៃហាងផ្គត់ផ្គង់សម្ភារៈគ្រឿងសង្ហារិមខ្នាតធំ ដោយបានកែសម្រួលជាថ្មីនូវទំហំហាង បែបផែនទស្សនីយភាព ខ្សែលំហូរនៃអតិថិជន និងការរចនាផ្សេងៗទៀតជាដើម ព្រមទាំងបំពាក់នូវជណ្តើរយន្តបន្ថែម ដើម្បីធ្វើការកែលំអពីប្រភេទផ្ទះល្វែងបែបប្រពៃណីទៅជាតំបន់ហាងបែបទំនើបស៊ីវីល័យ និងធ្វើឱ្យក្លាយទៅជាម៉ាកផលិតផលពាណិជ្ជកម្មតំណាងឱ្យវិថីពាណិជ្ជកម្ម។

វិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ឈានមុនគេក្នុងវិស័យពាណិជ្ជកម្មអនាគត

គម្រោងបុរី ភូមិសំរោង ដែលជាគម្រោងស្នូលរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប មិនត្រឹមតែកែច្នៃទៅជាតំបន់លំនៅជាប់មាត់បឹងធម្មជាតិប៉ុណ្ណោះទេ ថែមទាំងបានសិក្សាស្រាវជ្រាវពីនិន្នាការប្រើប្រាស់របស់ប្រជាជន ដោយបាននាំមុខគេក្នុងការបង្កើតនូវវិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ដែលជាផលិតផលពាណិជ្ជកម្មឈានមុខគេរបស់គម្រោង។ ការបើកសម្ពោធនូវទីតាំងពាណិជ្ជកម្មធំសម្បើមនៃគម្រោង បុរី ភូមិសំរោង គឺជាមាគ៌ានាំផ្លូវនូវពាណិជ្ជកម្មបន្តបន្ទាប់នៃគម្រោងឱ្យឈានទៅរកភាពរុងរឿង

វិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏មានសក្តានុពល ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៥ ដែលជាសរសៃឈាមនៃលំហូរចរាចរណ៍ តភ្ជាប់ជាមួយតំបន់ស្នូលនៃរាជធានីភ្នំពេញ ចំនួនលំហូរនៃអតិថិជនមានចំនួនគ្រប់គ្រាន់។ គម្រោង បុរី ភូមិសំរោង នឹងនាំចូលនូវហេដ្ឋារចនាសម្ព័ន្ធរស់នៅលក្ខណៈចំរុះដូចជាបណ្តុំហាងផ្គត់ផ្គង់គ្រឿងសង្ហារិមខ្នាតធំ ផ្សារទំនើបខ្នាតធំ ភោជនីយដ្ឋានល្បីៗ ក្លឹបលំហែកំសាន្ត ធនាគារ ទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងតំបន់។ នាពេលបច្ចុប្បន្ន Phum Samraong Coffee & Pub និងក្រុមហ៊ុន QI PAI FURNITURE បានមានវត្តមានមុនគេក្នុងគម្រោងនេះ ហើយកំលាំងទាក់ទាញពាណិជ្ជកម្មនៃគម្រោងក៏មានភាពកាន់តែច្បាស់។

ទំហំពាណិជ្ជកម្មគ្មានព្រំដែន

ចាប់ផ្តើមពង្រីកសក្តានុពលតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ

ដោយផ្អែកទៅលើភាពពេញនិយមនាំមុខគេនៃវិថីពាណិជ្ជកម្មផ្លូវជាតិលេខ ៥ គម្រោង បុរី ភូមិសំរោង នឹងបង្កើតនូវតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មប្រមូលផ្តុំចំនួនពីរ ជុំវិញចំណុចស្នូលទាំងប្រាំពីរនៃគម្រោង ដោយនាំមកនូវក្រុមមនុស្សអ្នកប្រើប្រាស់បែបអភិជនក្នុងរាជធានីភ្នំពេញ និងខិតខំបង្កើតទៅជាមជ្ឈមណ្ឌលថ្មីដ៏អ៊ូអរក្នុងរាជធានីភ្នំពេញដែលជាទម្រង់ពាណិជ្ជកម្មច្រកចេញចូលតែមួយ។ ក្រៅពីក្រុមហ៊ុនដែលបានចុះហត្ថលេខា  គម្រោងបុរី ភូមិសំរោងក៏បានទាក់ទាញនូវក្រុមហ៊ុនម៉ាកយីហោដែលមានគុណភាពខ្ពស់រាប់ពាន់ក្នុង និងក្រៅប្រទេស ដោយមានជម្រើសសំបូរបែប ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់ដែលមានភាពសំបូរបែបពីមួយថ្ងៃទៅមួយថ្ងៃរបស់អ្នកប្រើប្រាស់ និងបង្កើតទៅជាគោលគំរូនៃពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។

គម្រោងបុរី ភូមិសំរោងក៏មានរៀបចំបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ សារមន្ទីរ មន្ទីរពេទ្យអន្តរជាតិ ទីតាំងកំសាន្តលំហែខ្នាតធំជាដើម ដែលនឹងក្លាយទៅជាទីកន្លែងពេញនិយមបែបស៊ីវីល័យក្នុងរាជធានីភ្នំពេញនាពេលអនាគត។ គម្រោងបុរី ភូមិសំរោងនឹងនាំយកនូវសាលាអន្តរជាតិចំនួន ២ ទៅ ៣ សាលា ដើម្បីបំពេញតម្រូវការនៃការអប់រំដោយគុណភាពខ្ពស់ជូនដល់បុត្រធីតារបស់ម្ចាស់លំនៅដ្ឋាន បន្ទាប់ពីបញ្ចប់ការសាងសង់ជារួម នោះនឹងក្លាយទៅជាតារារះចិញ្ចែងចិញ្ចាច ៧ ដូង ស្ថិតជាប់ដងទន្លេសាប។

កសាងនូវព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត

ពង្រឹងនូវប្រព័ន្ធបរិស្ថានឈ្នះៗពហុភាគី

ជារៀងរហូតមក ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៊ីស្ទេតគ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សនៈសហគ្រាស នៃ “សាមគ្គីភាព ឈានឆ្ពោះទៅមុខ, ភាពប្រត្យក្ស ប្រកដោយប្រសិទ្ធភាពខ្ពស់​, ស្មោះត្រង់ និងសុចរិត” ជាមួយនឹងតក្កវិជ្ជាបរិស្ថាននៃ “ការកសាងនូវព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត” និងបង្កើតនូវប្រព័ន្ធបរិស្ថានល្អប្រសើរនៃ “ភាពឈ្នះៗជាពហុភាគីរវាងអ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ ពាណិជ្ជករ អ្នកប្រើប្រាស់ ប្រជាជនរស់នៅជុំវិញតំបន់ និងរដ្ឋាភិបាល” ដោយប្រកាន់នូវភាពទទួលខុសត្រូវ និងកាតព្វកិច្ចបេសកកម្ម។ ដូចនេះ គម្រោង បុរី ភូមិសំរោងជាការអនុវត្តន៍ដ៏ល្អប្រសើរមួយ។

គម្រោងបុរី ភូមិសំរោង នឹងក្លាយទៅជាតំបន់ដែកឆក់នៃរាជធានីភ្នំពេញ ទាក់ទាញនូវលំហូមនុស្ស លំហូរទំនិញ លំហូរមូលធន លំហូរព័ត៌មានដ៏ខ្លាំងក្លាមកប្រមូលផ្តុំ ប្រសព្វរួមគ្នានៅទីនេះបង្កើតក្លាយទៅមជ្ឈមណ្ឌលរស់នៅ ប្រើប្រាស់ដ៏អ៊ូអរ និងរុងរឿង។ នេះមិនត្រឹមតែអាចឱ្យម្ចាស់លំនៅដ្ឋានទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ភាពរស់នៅក្នុងទីក្រុងដ៏ងាយស្រួល ថែមទាំងអាចជួយជំរុញម្ចាស់អាជីវកម្មសម្រេចបាននូវផលចំណេញជានិរន្តរ៍ ជំរុញឱ្យវិនិយោគកិនសម្រេចបាននូវភាពកំណើនតម្លៃនៃទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស។ ចំណែកឯតំបន់ដែលមានភាពរីកដុះដាលឆាប់រហ័សនឹងទាក់ទាញនូវលំហូរមនុស្សកាន់តែច្រើនចូលមកស្នាក់នៅ និងប្រកបអាជីវកម្ម។ ការផ្ទុះឡើងនៃតម្រូវការលំនៅដ្ឋានកាន់តែច្រើនក៏ផ្តល់កម្លាំងចិត្តដល់អ្នកអភិវឌ្ឍន៍ដើម្បីបង្កើនអត្រាលក់ផងដែរ។

ចំណែកឯប្រជាជនដែលស្ថិតនៅជុំវិញតំបន់នេះ ក៏អាចទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍក្នុងតំបន់ លើកកម្ពស់ជីវភាពរស់នៅ បង្កើនឱការការងារ។ បើនិយាយចំពោះរាជរដ្ឋាភិបាលវិញ នឹងពន្លឿនភាពរីកចម្រើននៃតំបន់ថ្មី ទទួលបានការប្រមូលពន្ធកាន់តែច្រើន ទាក់ទាញអ្នកវិនិយោគកាន់តែច្រើន និងសម្រចបាននូវប្រព័ន្ធបរិស្ថានលក្ខណៈល្អប្រសើរឈ្នះៗរវាងអ្នកអភិវឌ្ឍ អ្នកវិនិយោគ ពាណិជ្ជករ អ្នកប្រើប្រាស់ ព្រមទាំងប្រជាជនដែលស្ថិតនៅជុំវិញ និងរាជរដ្ឋាភិបាលផងដែរ។