ដោយ:ប.ជ័យ/បន្ទាយមានជ័យៈកំណាត់ផ្លូវជាតិលេខ៥ចាប់ពីរង្វង់មួលស្រីល័ក្ខណ៍ក្រុងសិរីសោភ័ណស្ថិតក្នុងសង្កាត់ព្រះពន្លាឬ ប៉ែកខាងត្បូងទីប្រជុំជនក្រុង-ដល់ផ្លូវបំបែកផ្លូវជាតិលេខ៥វាងក្រុង ក្នុងភូមិសាស្ត្រឃុំបត់ត្រង់ ស្រុកមង្គលបូរីដែលរងគ្រោះដោយទឹកជំនន់រាល់ឆ្នាំកន្លងមកត្រូវបានស្ថាបនាឡើងវិញ។មកទល់ពេលនេះការស្ថាបនាឈានដល់រួចរាល់ ដោយក្រុមការងារបាននឹងកំពុងគូសគំនូសចរាចរណ៍ចែកទ្រូងផ្លូវ ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី២០ ខែមីនាថា ក្រុមការងាមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដឹកនាំដោយលោកផ្ទាល់បានធ្វើការជួសជុលកំណាត់ផ្លូវជាតិលេខ៥នេះឡើងវិញ ក្នុងនោះមានលុបសម្បុកមាន់ ស្នាមប្រេះស្រុតបំផ្លាញដោយគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមកដោយល្បាយ ថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ នៅ ចន្លោះ គ. ម ៣៥៥+០០០និង គ ម ៣៥៩+០០០ ស្ថិតនៅក្រោម កិច្ចសន្យា ថែទាំប្រចាំ របស់មន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ។ក្រោយជួសជុលរួចរាល់មកទល់ពេលនេះក្រុមការងារចាប់ផ្តើមគូរគំនូសចរាចរណ៍ ។
លោកបានឲ្យដឹងបន្តថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ឡើងវិញនេះ អនុវត្តតាមបទបញ្ជានិងការណែនាំរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ។
ការស្តារឡើងវិញនិងធ្វើប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥នៅចំណុចខាងលើគឺធ្វើឱ្យមានស្តង់ដារនិងមានគុណភាពខ្ពស់ជាងមុន ។ ក្នុងនោះការលើកកម្រិតកម្ពស់ផ្លូវឱ្យខ្ពស់ផុតពីហានីយភ័យទឹកជំនន់ដូចកន្លងមក ។ ការពង្រីកទទឹងតួផ្លូវឱ្យធំទូលាយ ឆ្លើយតបបរិមាណមធ្យោបាយចរាចរណ៍និងកម្រិតទម្ងន់ផ្ទុក ជាដើម ។
លោក សុក ចាន់ថា ក៏បានឱ្យដឹងដែរថា ក្រុមការងារទី១ បន្តការងារជួសជុលផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដោយចាក់ថ្មម៉ិច រួចកៀរកិនបង្ហាប់ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងការងារថែទាំ ចន្លោះពីគ ម ៣៦៥+៥០០ ទៅដល់ គម ៣៦៩+៩០០ ដោយសម្អាតដីតាមមាត់រឺហ្គារ និងកាត់ស្មៅ ។និងក្រុមការងារទី២ បន្តការងារថែទាំផ្លូវខេត្តលេខ១៥៦(ពីរង្វង់មូលយាយជីច្រូតស្រូវស្រូវកមង្គលបូរីទៅស្តុបផ្សារ ចក្រនិងស្រុកព្រះនេត្រព្រះ)ចន្លោះពីគម ២១+០០០ ទៅដល់ គម ២២+៥០០ លុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។ក្រុមការងារទី៣ ជួសជុលនិងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥៦ពីខាងជើងសាលាក្រុងទៅភូមិកងវ៉ាសង្កាត់កំពង់ស្វាយប្រវែងជាង៤.០០០ម៉ែត្រទទឹង១១ម៉ែត្រ។ផ្ល្លូវនេះរងការខូចខាតធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងកាលពីរដូវវស្សានិងជាពិសេសរងការបំផ្លាញដោយរថយន្តដឹកដីដែលកាយចេញពីខ្ពង់រាបខាងជើងភ្នំកងវ៉ា ភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ៕
សូមរំលឹកថា ឆ្នាំ២០២០កន្លងមក និងនៅឆ្នាំមុនៗ កំណាត់ផ្លូវជាតិលេខ៥ពីចំណុចរង្វង់មូលស្រីគ្រប់ល័ក្ខណ៍ក្រុង សិរីសោភ័ណដល់ផ្លូវបំបែកផ្លូវជាតិលេខ៥វាងក្រុងក្នុងភូមិសាស្ត្រស្រុកមង្គលបូរីបានរងគ្រោះឈដោយបានរងគ្រោះឈដោយទឹកជំនននិងជំនន់ទឹកភ្លៀង ព្រមទាំងទឹកហូរធ្លាក់មកពីស្រុកថៃ បណ្តាលហូរកាត់លិច ច្រោះ ខូចខាតផ្លូវជាតិច្រោះដាច់ជាដុំៗ ច្រើនកន្លែង៕សរន