ដោយ៖តារារិទ្ធ/ភ្នំពេញ៖ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុកនិងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២, ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោ​ ហ៊ុន សែន ផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន​៥ ចំណុចក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០)​ នៅរសៀលថ្ងៃចន្ទ ទី ២១ ខែ មិនា ឆ្នាំ ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបច្ចុប្បន្នកម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់សម្រាប់បន្តការកែ ទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិ-កូវីដ- ១៩ ជាមួយនឹងរបៀបវារៈនានានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាតិរហូតដល់ឆ្នាំ ២០៣០ ។ ដូច្នេះដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុកនិងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិដំណាក់កាលទី ២, ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមផ្តល់នូវអនុសា សន៍ដូចខាងក្រោម ៖

ទីមួយ-អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រការងារកែទម្រង់ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទីសិទ្ធិអំណាចនិងការទទួលខុសត្រូវលើ ការផ្តល់សេវាសាធារណៈដែលត្រូវបានផ្ទេរពីក្រសួង-ស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយ ៗ ដើម្បីរៀបចំគោលនយោបាយនិង ការផ្តល់សេវាក្នុងវិស័យនីមួយៗ ។ គ.ជ.អ.ប. ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតហើយត្រូវដឹកនាំសម្រប សម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធពិនិត្យនិងកែសម្រួលច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធឱ្យស្របទៅនឹងគោលនយោបាយ និងការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈ ការនិងវិសហមជ្ឈការ។គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានាសម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិដែលជាយន្តការអចិន្ត្រៃយ៍ធានាប្រសិទ្ធ ភាពនៃការដឹកនាំ ការសម្រប-សម្រួលការតាម ដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់ ។

ទីពីរ- អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតតាមរយៈការរៀបចំឡើងវិញនូវមុខ ងារ រចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និង ការអភិវឌ្ឍសេដ្ឋកិច្ច-មូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាន នីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែងនិងសមធ៌មសង្គម។រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខ ងារស្របតាមចរិតលក្ខណៈជាទីក្រុងធំដែលហៅជាសកលថាទីក្រុងមេត្រូប៉ូលីតែនដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលជាតម្រូវការស្របតាមកំណើន ប្រជាជននិងសេវាទីក្រុង ។ រដ្ឋបាលខេត្តត្រូវបន្តរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នថ្នាក់ជាតិ ហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋានការផ្តល់សេវាសាធារណៈជាមួយនឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍ ដែលមានលក្ខណៈបច្ចេក ទេសខ្ពស់ហើយដែលក្រុងស្រុកមិនអាចមានលទ្ធភាពអនុវត្តបាន។ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ត្រូវបន្តពង្រឹងឱ្យក្លាយទៅជារដ្ឋបាល មូលដ្ឋានជួរមុខលើការផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ ។ចំពោះប្រព័ន្ធអភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិក្រុមប្រឹក្សាដែល ជាតួអង្គទី ១ ត្រូវបង្កើតឡើងតាមការបោះឆ្នោតដើម្បីធ្វើជាតំណាងឱ្យសម្លេងនិងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗហើ យមានតួនាទីធ្វើសេចក្តីសម្រេចក្នុងក្របខណ្ឌនៃសិទ្ធិអំណាចដែលបានកំណត់ដោយច្បាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចហើយក៏អាចត្រួត ពិនិត្យលើការអនុវត្តការងារគណៈអភិបាលក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។តួអង្គទី ២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឱ្យទៅបម្រើ ការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងចាត់ចែងការងារប្រចាំថ្ងៃមានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាហើយមានតួនាទីធ្វើជាតំណា ងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ចខ្លួន ។

ទីបី-អំពីការពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យនិងកែលម្អគោលការណ៍និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់ គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្តល់ថវិកាបន្ថែមលើបៀវត្សនិងការឧបត្ថម្ភផ្សេងៗការដំឡើ ងកម្រិតថ្នាក់និងឋានន្តរស័ក្តិក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសមស្របទៅនឹងមុខជំនាញដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធ ភាពយុត្តិធម៌ និងគ្មានការរើសអើង ។

ទីបួន- អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រក ប​ដោយតម្លាភាព ។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោង វិនិយោគ សាធារណៈ ដែលពុំទាន់ចាំបាច់ដើម្បី ធានា ស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវិដ-១៩ ។ សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូលសារពើពន្ធនានា ។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់ គ្រងចាត់ចែងនិងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ។

ទីប្រាំ-អំពីការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំនិងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាល កិច្ច ឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលានិងមានតម្លាភាព ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាក្នុងនាមរាជរដ្ឋាភិបាលសម្តេចពិតជាមានសុទិដ្ឋិនិយមចំពោះក្រសួងមហាផ្ទៃក្រោមការដឹកនាំដោយសម្តេចក្រឡាហោម ស ខេងឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គ.ជ.អ.ប. ដែលបានដឹកនាំសម្របសម្រួលការកែទម្រង់ទទួលបានការវិវឌ្ឍជាជំហានៗគួរជាទីមោទនៈស្របតាមគោ លនយោបាយរបស់រាជរដ្ឋាភិបាល ។សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង- ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គម ស៊ីវិល ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការនិង វិសហមជ្ឈការនិងការកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជា បន្តបន្ទាប់ ។

ទន្ទឹមនេះសម្តេចតេជោក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជននិងអ្នកពាក់ ព័ន្ធទាំងអស់សូមបន្តផ្តល់ការគាំទ្រសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិធ្វើឱ្យជីវភាព-សង្គមគ្រួសារកម្ពុជាកាន់តែមាន ភាពល្អប្រសើរឡើងទាំងបច្ចុប្បន្ននិងអនាគត ​៕