បុរស​ម្នាក់​គិត​ខ្លី​ចងក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ​

1446
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​គិត​ខ្លី ចងក​សម្លាប់ខ្លួន​ទៅនឹង​ចម្រឹង​បង្អួច ក្នុង​បន្ទប់​ជាន់​ទី​១ ដោយ​មិនដឹង​មូលហេតុ ដែល​បង្ក​កា​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​នៅ​ម៉ោង ៥​និង​១៥​នាទី ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​លេខ 16AEo + E1 តាម​បណ្ដោយ​ផ្លូវ​លេខ​៣៨៤ ក្រុម​៤១ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។​

​អត្តឃាត​ជន​ឈ្មោះ តាត ច័ន្ទ​មិនា អាយុ​២៧​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ 16AEo + E1 តាម​បណ្ដោយ​ផ្លូវ​លេខ​៣៨៤ ក្រុម​៤១ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​១​។ មាន​ស្រុកកំណើត នៅ​ស្រុក​អង្គ​ជ័យ ខេត្តកំពត​។​

​បើតាម​សម្តី​ឪពុក​របស់​សព​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ម៉ោ​ប្រហែល​៥​ល្ងាច ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ កូនប្រុស​របស់គាត់ ទើបតែ​ត្រឡប់​មកពី​ស្រុក​វិញ មក​ផ្ទះ​ជាធម្មតា និង​បាន​ចូល​បន្ទប់ដេក រហូតដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល កូន​របស់គាត់​ក៏បាន​ដើរ​ចេញមកក្រៅ ជក់បារី​រហូតដល់​ម៉ោង ១០​និង​៣០​នាទី ទើប​ត្រឡប់​ចូល​បន្ទប់​វិញ និង​បាន​ដេក​រហូតដល់​ម៉ោង ៤​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ក៏បាន​ក្រោកពីដំណេក​ដើម្បី​ទៅ​ហាត់ប្រាណ ក៏​ដើរ​ចូលទៅ​មើល​កូន ទើប​ដឹង​ឃើញ​កូន​របស់ខ្លួន​ចងក​សម្លាប់ខ្លួន​ទៅហើយ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

​ជាមួយគ្នា​នោះដែរ មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​១ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួលដំណឹង​ខាងលើ ក៏បាន​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​សព​។ ក្រោយពី​ស្តាប់​កា​រៀបរាប់ ឪពុក​របស់​សព​បាន​ឲ្យ​ដឹងថា កូនប្រុស​របស់ខ្លួន​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន កន្លងមកនេះ​។​

​ក្រោយពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១ បាន​ទំនាក់ទំនង​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ត្រួតពិនិត្យ និង​សន្និដ្ឋានថា ករណី​ខាងលើនេះ សង្ស័យ​ជា​ករណី​ធ្វើអត្តឃាត (​ចងក​សម្លាប់ខ្លួន​) ចំណែក​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម