ដោយៈ​សុផល​/​ភ្នំពេញ​៖​លោកស្រីជឹ​ង សុគន្ធា​វី អគ្គនាយិកា​ក្រុមហ៊ុន វ័នហ្វ្រេ​ត​ធើ​នី​ធី បាន​ដឹកនាំបុគ្គលិកក្រុមហ៊ុន​មី​ជាតិរៀបចំ​កម្មវិធី​ជួប​សួរសុខទុក្ខនិង​ផ្តល់​អំណោយ ​មនុស្សធម៌ ព្រមទាំង​រៀបចំ​អាហារ ជូន​ដល់​កុមារ​ខ្សោយ​សតិបញ្ញា កុមារ​ពិការ កុមារ​ផ្ទុកមេរោគ​អេដស៍ កុមារកំព្រា ប្រមាណ​២៥០​នាក់ ក្នុងឱកាស​ចូលរួម​ប្រារព្ធ​ទិវា​ដោ​ន​ស៊ីន​ដ្រូ​ម ពិភពលោក ឆ្នាំ​២០២២ នៅ​បុរី​ទារក និង​កុមារ​ជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ដំណាក់​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ លោកស្រី ជឹ​ង សុគន្ធា​វី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់ ថ្នាក់ដឹកនាំ អ្នកគ្រូ លោកគ្រូ បុគ្គលិក នៃ​បុរី​ទារក និង​កុមារ​ជាតិ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​មើលថែទាំ ចិញ្ចឹម​បីបាច់​ផ្តល់​ភាពកក់ក្តៅ​និង​ផ្តល់​ការអប់រំ​ដល់​កុមារ​ទាំងអស់ ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌ និង​ក្តី​អាណិត​ស្រឡាញ់​។

​លោកស្រី​បាន​បន្តថា ជំងឺ ដោ​ន​ស៊ីន​ដ្រូ​ម ជាដើម​ចម​នៃ​ការបណ្តាលឱ្យ​កុមារ​មាន​បញ្ហា​ក្នុងការ​លូតលាស់​ផ្នែក​រាងកាយ និង​សតិបញ្ញា​មិន​ប្រក្រតី​។ ជំងឺ​នេះ​មាន​វត្តមាន​ជា ស​កល​នៅ​ទូទាំង​ពិភពលោក ដោយ​មិន​ប្រកាន់ពូជសាសន៍ សញ្ជាតិ ភេទឬ​សាសនា​ឡើយ ។ទន្ទឹមនឹងនេះ លោកស្រី ក៏បាន​អំពាវនាវ​ឲ្យ ឪពុកម្តាយ សូម​យកចិត្ត ទុកដាក់​ ពី​សុខភាព​កូនៗ តាំងពី​ពេល​ចាបផ្តើម​មានគភ៌ ប្រសិនបើ​មាន​សញ្ញា​មិន​ប្រក្រតី​ណាមួយ សូម​រួសរាន់​ក្នុងការ​ស្វែងរក សេវា​ប្រឹក្សា​យោបល់ និង​វេជ្ជសាស្ត្រ​អោយបាន​លឿន ដើម្បី​ធានា​ដល់​ការព្យាបាល​កុមារ និង​កូនៗ​របស់លោក​អ្នក​បាន​ទាន់ពេលវេលា​។​

​ជាមួយគ្នា​នោះ លោកស្រី ថោ ពៅ ប្រធាន​បុរី​ទារក និង​កុមារ​ជាតិ បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន​មី​ជាតិ ដែល​បានជ្រើសរើស បុរី​ទារក និង​កុមារ​ជាតិ ក្នុងការ​ប្រារព្ធ​ទិវា​ដោ​ន​ស៊ីន​ដ្រូ​ម ពិភពលោក ព្រមជាមួយ​ការ​ពាំ​នាំមក​ជូន​នូវ​សម្ភារៈ​ចំ​បាច់ រួមមាន​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ និង​ថវិកា​មួយចំនួន មក​ជូន​បុរី​ទារក និង​កុមារ​ជាតិ ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវកា​រ​ចាំបាច់ ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ ជាពិសេស ក្នុង​កាលៈទេសៈ​ដែល​ពិភព លោក ក៏ដូចជា​កម្ពុជា កំពុងតែបន្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​

​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​សួរសុខទុក្ខ​ផ្តល់​អំណោយ​មនុស្សធម៌ ក្នុងឱកាសប្រារព្ធ​ទិវា​ដោ​ន​ស៊ីន​ដ្រូ​ម ពិភពលោក ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​មី​ជាតិ​នេះ អាច​កើត ឡើង​បាន ក៏​ដោយសារ​ការគាំទ្រ​ពី​សំណាក់​អតិថិជន និង​អ្នកប្រើប្រាស់​ផលិតផល​មី​ជាតិ ដែលជា​មី​ឆ្អិន​ស្រាប់​មុនដំបូង​គេ​នៅ​កម្ពុជា និង​មាន​រសជាតិ​ឆ្ងាញ់ រសជាតិ​បែប​ខ្មែរ បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​។ ឆ្លើយតប​នឹង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា មី​ជាតិ ប្តេជ្ញា​បន្ត​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​សប្បុរសធម៌​នានា​បន្តទៀត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​៕Ph