​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: រយៈ ពេល ជា ច្រើន ឆ្នាំ កន្លង មកហើយ ដែល រាជធានី​ភ្នំពេញ ក៏​ដូច ជា ព្រះ រាជា ណា​ចក្រ កម្ពុជា បាន​ចង​ទង់ជាតិ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​នានា តាំង​បង្ហាញ តាម​បង្គោល​ទង់ជាតិ នៅលើ​សួនច្បារ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង ដើម្បី​បង្ហាញ​ជា​ចំណង មិត្តភាព និង ជួយ លើក​កំពស់ សោ​ភណ្ឌ ភាព រាជធានី​ភ្នំពេញ ផងដែរ ។

​នៅពេលនេះ​គេ​សង្កេតឃើញ​ទង់ជាតិ​ជា​​ច្រើន ប្រទេស ត្រូវ បាន ចង និង បង្ហូត ឡើង លើ​ជាថ្មី​ម្តងទៀត​បក់​រវិចៗ នៅ លើ​សួនច្បារ ស្រប​មាត់ទន្លេ មុខ ព្រះ បរមរាជវាំង ចាប់ ពី សាលសន្និសីទ ចតុមុខ រហូត ដល់ រូប សំណាក តេ​ជោ មាស និង តេ​ជោ​យ៉​ត រួមជាមួយ​ការតុបតែង​លម្អ​ទាំង​សួនច្បារ និង​ភ្លើងពណ៌​ផ្សេងៗ​ទៀតផង​ដែរ ដែល​បានធ្វើឱ្យ រាជធានី ភ្នំពេញ កាន់​តែមាន សម្រស់ មួយ កម្រិត ទៀត ។

​មន្ត្រី រដ្ឋបាល រាជធានី​ភ្នំពេញ បានឱ្យ ដឹង នៅ ថ្ងៃ ទី ២១​ខែ មីនា នេះ​ថា ដោយ មាន ការ ណែនាំ ពី អភិបាល រាជ ធានី ភ្នំពេញ កាល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ដាក់​បង្ហាញ​ទង់ជាតិ​​តំណាង​ប្រទេស​ជា​មិត្ត​នានា​ចំនួន​៧៥​ប្រទេស​នៅ​សួនច្បារ​មាត់ទន្លេ បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​មួយរយៈ​ដើម្បី​ដាក់ជំនួស​ដោយ​ទង់​អាស៊ាន​ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

​គួររំលឹកថា រយះពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ ផ្តើមចេញពី​នយោបាយ ឈ្នះ ឈ្នះ ដែល ដឹកនាំ ដោយ សម្តេច អគ្គ មហា សេនាបតី តេ​ជោ ហ៊ុន សែន បានធ្វើអោយ ប្រជាជន​កម្ពុជា​សំរេច នូវ​ការផ្លាស់ប្តូរ​សង្គម​យ៉ាង​ធំធេង​ដែល​គ្មាន​អ្នកណា​អាច​នឹកស្មាន​ដល់​។ កម្ពុជា​បាន​ប្រែ ក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យ​ពូជ​សាស​ន៏​,​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រាំ​រ៉ៃ ពី​ការបែកបាក់ ជាតិ និង​ការបែងចែក​ទឹកដី​ក្លាយជា​ប្រជាជាតិ​មួយ​ដែលមាន​សុខសន្តិភាព​,​សេរីភាព​,​ឯកភាព ស្ថេរភាព និង​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ត្រូវបាន​លើកកម្ពស់​ឥត ឈប់ឈរ ពិសេស​រាជធានី​ភ្នំពេញ​កំពុងស្ថិត​លើផ្លូវ​អភិវឌ្ឍ​ន៏​ដ៏​គួ​ឲ្យ​មោទនៈ​ក្រោម​ចក្ខុ​វិ ស័​យ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​នាយក​រដ្ឋ មន្ត្រី​៕​