ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​មី​យ៉ាន់​ម៉ាលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនិង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​បាន​អញ្ជើញ​ចូលជួប​សវនាការចំពោះនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​ មី​យ៉ាន់​ម៉ា​។ ​នៅក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្ត​និង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ទ​ប្រាំ​ចំណុច​របស់​អាស៊ានបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមករាកន្លងទៅ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។​

Mar 21, 2022

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​មី​យ៉ាន់​ម៉ាលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រី ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនិង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​បាន​អញ្ជើញ​ចូលជួប​សវនាការចំពោះនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​ មី​យ៉ាន់​ម៉ា​។

​នៅក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្ត​និង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯក​ច្ឆ​ន្ទ​ប្រាំ​ចំណុច​របស់​អាស៊ានបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមករាកន្លងទៅ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២​។​