ដោយ​:​ភ្នំ​ខៀវ​/​បាត់ដំបងៈ​ជនជាតិ​វៀតណាម​ចំនួន​បីនាក់​ខណ​:​ចេញពី​ទឹកដី​ថៃ​ហើយ​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​អនុវត្ត​ច្បាប់​។​

​នគរបាល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១ ខែមីនា​នេះ​មន្ត្រី​ផែនការ​ងារ​អន្តោប្រវេសន៍​បាន​នាំខ្លួន​ជនជាតិ​វៀតណាម​ចំនួន បីនាក់ ដែល​បាន​បន្លំ​ខ្លួន​លួច​ឆ្លងដែន​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ​ចូលមក​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដោយ​ខុសច្បាប់ ក្រោយ​ធ្វើ​សកម្ម​ត្រង់ចំណុច​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ឋិត​ក្នុងភូមិ​ពោធិ៍​ជ្រៃ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​ជនជាតិ​វៀតណាម​ទាំង ៣​នាក់​នេះ​មានឈ្មោះ DUONG VAN PHUONG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C៨៧៩៧១៤៦, ឈ្មោះ LE THI HIEN ភេទ​ស្រី អាយុ ២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ N២០២០៤៣៣ និង​ម្នាក់ទៀត​ឈ្មោះ​ឈ្មោះ VO ANH ភេទ​ប្រុស អាយុ ២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C៨៨៨៧៨៤១ អ្នក​ទាំង ៣​នាក់​មាន​ទិដ្ឋាការ​ចូល​តាម​ប្រទេស​ឡាវ នៅ​អំឡុង​ឆ្នាំ ២០២០ ហើយ​សម្ងំ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ រហូតដល់​ឆ្នាំ ២០២២​ទើប​ចាក​ចេញពី​ទឹកដី​ថៃ រួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​។​

​សមត្ថកិច្ច​នគរបាល​បាន​បន្ថែមថា​នៅ​ថ្ងៃ​ដដែល​ជនបរទេស​ទាំងអស់​ខាងលើ​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​បំពេញបែបបទ រួច​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​