ដោយ:មុនីរ័ត្ន/ភ្នំពេញ:រសៀល ថ្ងៃ ចន្ទទី២១ ខែមីនា ឆ្នាំ២០២២ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។

ក្នុងជំនួបនេះ ក៏មានការចូលរួមពី លោក អាន សុខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ និងលោកស្រី Claudia De La Fuente Barreda តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

ជំនួបរយៈពេលជិត២ម៉ោងនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៥ ដូចខាងក្រោម៖
១-ការវិវត្តនិងការធ្វើទំនើបកម្មច្បាប់នៅកម្ពុជាស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ
២-ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងការអនុវត្តវិធានការមិនមែនឃុំខ្លួនរបស់តុលាការ
៣-ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ អំពើទារុណកម្មនិងសិទ្ធិអ្នកជាប់ឃុំ
៤-កម្មវិធីជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម
៥-លំហប្រជាធិបតេយ្យ សេរីភាព និងនយោបាយនៅកម្ពុជា ពាក់ព័ន្ធនឹងវិធានការច្បាប់លើសកម្មជននិងអ្នកនយោបាយមួយចំនួន៕
(ប្រភពក្រសួងយុត្តិធម៌)