ដោយៈអង្គារ៍ហេង/ភ្នំពេញៈយុវជនម្នាក់ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពដើទៅកាប់ប្លន់យកទូរស័ព្ទដៃពីយុវជនម្នាក់មិនបានសម្រេច កាលពីម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវបំបែកជាប្រាំ តាមបណ្តោយផ្លូវ៤៣២កែងនិងផ្លូវ៤៣០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈៀង បញ្ញា អាយុ២២ឆ្នាំ។ មុខរបរមិនពិតប្រាកដរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យ។ ជនសង្ស័យសារភាពថាខ្លួនពិតជាបានកាប់ប្លន់យុវជននេះពិតប្រាកដមែនដោយសារតែខ្លួនមិនមានលុយជក់គ្រឿងញៀនបន្ត។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ចាត់ការតាមនីតិវិធី ៕

ជនជាប់សង្ស័យឈៀង បញ្ញា អាយុ២២ឆ្នាំ(រូបថតសមត្ថកិច្ច)