ដោយ:សាតចាន់បុត្រ/មណ្ឌលគិរីៈឈើអារឡាំងជ្រុងៗចំនួន១០០ដុំដែលគេដឹកមកលាក់ទុកតាមក្រោយផ្ទះក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមារឹបអូសបាននៅថ្ងៃទី២១ខែមីនានេះ។

សមត្ថកិច្ចថាឈើជ្រុងទាំងនោះជាប្រភេទឈើសុក្រំ,ត្រសេកមានប្រវែងចាប់ពី១២០សង់ទីម៉ែត្រទៅ២០០​សង់ទីម៉ែត្រមានចំនួន១០០ដុំដែលកាប់ចេញពីដែនជម្រកសត្វព្រៃកែវសីមា។
សមត្ថកិច្ចបញ្ជាក់ថាកំពុងរកមធ្យោបាយដឹកជញ្ជួនទៅទុកនៅការិយាល័យដែនជម្រកដើម្បីវាស់វែងនិងស្រាវជ្រាវរកម្ចាស់នៃបទល្មើស៕សរន