ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​/កំពង់​ស្ពឺៈយុវជនម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពីបើកម៉ូតូ​វ៉ា​ជែង​ហើយ​ជ្រុល​ទៅបុក​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ភូមិ​សហគមន៍​ខាងលិច ឃុំ​ភក្ដី ស្រុក​បសេដ្ឋ ​កាលពី​វេលា​ម៉ោង​ជាង៣​​រសៀល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ អ្នកបើកម៉ូតូ​​ឈ្មោះ ហៀ​ង វុ​ធ​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូ​តាពូង ឃុំ​ភក្ដី ស្រុក​បសេដ្ឋ​ក្នុងទិសដៅពីកើត​ទៅ​ទិស​លិច ។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​មួយគ្រឿង​ដែល​បើក​ពីមុខ​ស្រប​ទិស​គ្នា បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​។​

​ប្រភព​បាន​បន្តថាម៉ូតូ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ្វតព​ណ៌​ស សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ​2AO-2755 (​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​) ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​បុក​ពេញទំហឹង​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​តែម្តង​។​
​ក្រោយ​កើតហេតុ​មន្ត្រីនគរបាល​ជំនាញ​បានប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​។​ចំណែក​វត្ថុតាង​ទាំងពីរ​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​រងចាំ​ដោះស្រាយ​នៅក្រោយ​៕​សរន