ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមីនា នេះ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែមីនា ឆ្នាំ២០២២ ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់បក់ មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើម ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀង ពីតិចទៅបង្គួរ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៧ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ភ្លៀងធ្លាក់មានសន្ទុះកើនឡើង។
សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃ២៨ និង ២៩ ខែមីនា បរិមាណទឹកភ្លៀង នឹងមានសន្ទុះកើនឡើង៕/V