ប្រទេសកម្ពុជា ទទួលឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់បក់ ពីសមុទ្រចិនខាងត្បូង ធ្វើឱ្យមានភ្លៀងធ្លាក់ រាល់ថ្ងៃ
ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមីនា នេះ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែមីនា ឆ្នាំ២០២២ ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់បក់ មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើម ពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀង ពីតិចទៅបង្គួរ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។