ដោយ​: សុខុម / រតនគិរីៈ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ជនជាតិភាគតិច​គ្រឹ​ង បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍ អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង ស្ថិតនៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី វេលា​ម៉ោងជាង ៨ យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ករណីនេះ ដើមហេតុ បណ្ដាលមកពី​ភ្លើងចង្ក្រាន ធ្វើ​ឲ្យ​ឆេះ​ផ្ទះ ទាំងស្រុង ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។ ផ្ទះ​ដែល​រង​ការឆាបឆេះ មាន​ទំហំ ៦​ម៉ែត្រ គុណ​នឹង ៩​ម៉ែត្រ ដំបូល​ប្រក់​ដែក ជញ្ជាំង​បាំង​ក្តារ ។ ចំណែក​ម្ចាស់ផ្ទះ ឈ្មោះ សា​វី ផ​យ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ កសិករ និង​ប្រពន្ធ​ឈ្មោះ ជូ អើ​ង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ រងរបួស​ធ្ងន់​៕/V​