ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រេសិត ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ បាន​ជួប​ជាមួយ​លោក វុន​ណា ម៉ោង ល្វី​ន រដ្ឋមន្ត្រីការបរទេស​, លោក កូ កូ ឡាំង រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រធាន​ក្រុមការងារស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​និង​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រី​ការិយាល័យ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​កសាង​សន្តិភាព​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ផ្សព្វផ្សាយនៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រេសិត ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញ​នេះ បាន​ជួប​ជាមួយ​លោក វុន​ណា ម៉ោង ល្វី​ន រដ្ឋមន្ត្រីការបរទេស​, លោក កូ កូ ឡាំង រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រធាន​ក្រុមការងារស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​និង​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រី​ការិយាល័យ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ និង​កសាង​សន្តិភាព​(រូបថតក្រសួងការបរទេស)

​ប្រភព​បញ្ជាក់ថា ជំនួប​ពិភាក្សា​ជាមួយ​រវាង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា , រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ស្តីពី​ជំនួយ​មនុស្សធម៌​អាស៊ាន​និង​រដ្ឋមន្ត្រី​ការិយាល័យ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាមគ្គីភាព​ជាតិ​និង​កសាង​សន្តិភាព​បានធ្វើ​ឡើង​បន្ទាប់ពី​ប្រេសិត​ពិសេស​របស់ ប្រធាន​អាស៊ាន​បាន​ជួបពិភាក្សា​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្ត​និង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​។

​នៅក្នុង​ជំនួប​នេះ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីង អោ​ង​ឡាំង​ បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការអនុវត្ត​និង​វឌ្ឍនភាព​នៃ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​បន្ទា​ប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមករា​កន្លងទៅ​។

​គួរ​បញ្ជាក់ថា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែមីនាតប​តាម​ការអញ្ជើញ​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​គឺមាន​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ខែមីនា​តប​តាម​ការអញ្ជើញ​របស់​ក្រុម​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​អញ្ជើញ​អមដំណើរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមមាន ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឯកឧត្ដម លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន លោក លី យ៉ា​ម មីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ជំនួយ​មនុស្សធម៌​និង​ការគ្រប់គ្រង គ្រោះមហន្តរាយ (AHACentre)​និង​មន្ដ្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​មួយចំនួន​ព្រមទាំង​បុគ្គលិក​របស់​លេខាធិការដ្ឋាន​​អាស៊ាន និង AHA Centre ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​មាន​គោលបំណង​ដើម្បី​បង្កើត​លក្ខខណ្ឌអំណោយផល ដើម្បី​ឈានទៅដល់​ការបញ្ចប់​អំពើហិង្សា ក៏ដូចជា​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត​ពី​គ្រប់ភាគី​ទាំងអស់​, ការចែក​ចាយ​ជំនួយ​មនុស្សធម៌ ដោយមាន​ការគាំទ្រ​និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន​និង​មជ្ឈមណ្ឌល​សម្រប សម្រួល​អាស៊ាន​ដើម្បី​ជំនួយ​មនុស្សធម៌​និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​,​និង​លើកទឹកចិត្ត​ឱ្យមាន​កិច្ច​ពិគ្រោះ​យោបល់​/​កិច្ចសន្ទនា​នយោបាយ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​,​លទ្ធផល​នៃ ដំណើរ ទស្សនកិច្ច​ការងារ​រ​បស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២, លទ្ធផល​នៃ​កិច្ចពិភាក្សា​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ជាន់ខ្ពស់ មីង អោ​ង ឡាំង និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នាពេល​ថ្មីៗ​នេះ​៕ សរន