ស្តេច​ម៉ាឡេស៊ី ចូល​រួមការ​រឹតត្បិត​ចំណាយ​ដោយ​សុំ​កាត់បន្ថយ​ចំណាយ​១០​ភាគរយ​

1500
ចែករម្លែក
  • 56
    Shares

ស្តេចម៉ាឡេស៊ី បានបង្ហាញការគាំទ្ររបស់ទ្រង់ចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាលថ្មី ដើម្បីបន្ថយបំណុលដ៏សន្ធឹកសន្ធាប់របស់រដ្ឋ ដែលបន្សល់ទុកពីរបបចាស់ដែលញាំញីដោយអំពើពុករលួយ ដោយព្រះអង្គសុំកាត់បន្ថយចំណាយ១០ភាគរយ។

ព្រះចៅ ស៊ុលតង់ មូមាម៉ាត ទី៥ បានសុំកាត់ប្រាក់ខែរបស់ទ្រង់ក្រោយពីមានព្រះហឬសទ័យរំជួលដោយសារតែបានទតឃើញសមាជិកសាធារណជនបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដល់មូលនិធិរដ្ឋមួយសំរាប់កាត់បន្ថយបំណុលជាតិ។

សម្ពន្ធភាពមួយដឹកនាំដោយនាយករដ្ឋមន្រ្តីមហាធៀ ម៉ូហាម៉ាត បានឈ្នះការបោះឆ្នោតសកលដ៏គួរអោយភ្ញាក់ផ្អើលកាលពីខែមុន ដោយបានទម្លាក់ក្រុមចំរុះដែលរុំព័ទ្ធដោយរឿងអាស្រូវហិរញ្ញវត្ថុ។

រដ្ឋាភិបាលថ្មីនិយាយថា ប្រទេសជាប់បំណុលជាងមួយលានលានរីងហ្គីត(២៥០ពាន់លានដុល្លារ)បន្ទាប់ពីរដ្ឋាភិបាលមុនប្រើប្រាស់មូលនិធិរដ្ឋមួយខុសនិងដឹកនាំមិនបានត្រឹមត្រូវ។

រាជវាំងម៉ាឡេស៊ី កាលពីយប់ថ្ងៃចន្ទទី១១មិថុនាបាននិយាយថា ព្រះមហាក្សត្រ នឹងចូលរួមកាត់បន្ថយប្រាក់ដែលរដ្ឋាភិបាលប្រគល់អោយទ្រង់រហូតដល់ចប់អាណត្តិគ្រងរាជ្យរបស់ទ្រង់នៅឆ្នាំ២០២១ តែមិនបានបញ្ចេញអោយដឹងថាតើព្រះអង្គទទួលបានប្រាក់ប៉ុន្មានទេ។

ស្តេចបច្ចុប្បន្ន បានគ្រងរាជ្យចាប់តាំងពីចុងឆ្នាំ២០១៦មក។

ម៉ាឡេស៊ីជា ប្រទេសប្រកាន់របបរាជានិយមអាស្រ័យធម្មនុញ្ញមួយ ដោយរាជបល័ង្គរបស់ប្រជាជាតិដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនមួយនេះ ត្រូវប្តូរវេន៥ឆ្នាំម្តងរវាងអ្នកគ្រប់គ្រងរដ្ឋម៉ាឡេស៊ី៩។

សូមបញ្ជាក់ថារហូតដល់ពេលនេះ ប្រជាជនម៉ាឡេស៊ីបានបរិច្ចាគប្រាក់ជាង៥៦លានរីងហ្គីតដល់មូលនិធិរដ្ឋដែលត្រូវបានបង្កើតឡើងសំរាប់បង់បំណុលជាតិ៕ដោយ៖វាសនា

ព្រះចៅស៊ុលតង់ មូហាម៉ាត ទី៥ គ្រងរាជ្យសម្បត្តិរហូតដល់ឆ្នាំ២០២១

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ